មន្ត្រីនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ រហូតមកដល់ពេលនេះកម្លាំងជួរមុខរបស់កម្ពុជាមិនទាន់មានព័ត៌មានផ្សាយថាទាហានថៃ៣រូបជាន់មីនផ្ទុះទេ

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ រហូតមកដល់ពេលនេះកម្លាំងជួរមុខរបស់កម្ពុជាមិនទាន់មានព័ត៌មានផ្សាយថាទាហានថៃ៣រូបជាន់មីនផ្ទុះទេ ក្រៅពីភាគីថៃដែលបានផ្សព្វផ្សាយ, បើសិនមានរឿងដូច្នោះមែនសូមឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំ GBC ដែលចែងថា «ភាគីទាំងពីរមិនត្រូវចល័តទ័ព» ។

សូមបញ្ជាក់ថា ៖ យោងតាមមន្ត្រីនាំពាក្យក្រសួងការពារជាតិនៃកម្ពុជានៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា  រហូតមកដល់ពេលនេះ ក្រៅពីទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរបស់ថៃទាក់ទងនឹងការផ្ទុះមីនបង្កឱ្យមានរបួសទាហានថៃ៣នាក់, យើងមិនទាន់មានព័ត៌មានបញ្ជាក់ច្បាស់លាស់ពីកម្លាំងជួរមុខកម្ពុជាទាក់ទងនឹងការផ្ទុះមីននេះនៅឡើយទេ។ 

កងទ័ពកម្ពុជាបាននិងកំពុងគោរពយ៉ាងម៉ឺងម៉ាត់នូវស្មារតីបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ 

យើងសង្ឃឹមថាភាគីថៃនឹងគោរពបាននូវចំណុចដែលឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួនរាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print