ភ្នំពេញៈ បុរសម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ពេលជិះម៉ូតូម៉ាក Honda PCX ទៅបុករថយន្តកុងតឺន័រពេញទំហឹង។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង១៖២៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃ ទី ១០ ខែសីហា ឆ្នាំ ២០២៥។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ Honda PCX ពាក់ផ្លាកលេខភ្នំពេញ 1IC-4530 ក្នុងទិសដៅពីកេីតទៅលិច រួចជ្រុលទៅបុករថយន្តកុងតឺន័រមិនចាំផ្លាកលេខពីក្រោយ ខណៈរថយន្តកំពុងចតនៅលេីចិញ្ចើមផ្លូវបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ ហេីយអ្នកបេីករថយន្តកុងតឺន័របានបេីករថយន្តចេញទៅបាត់ស្រមោល បន្សល់ទុក អ្នកស្លាប់នៅកន្លែងកេីតហេតុ ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុក និងប្រគល់សពអោយគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖ ជីណា