ខេត្តស្វាយរៀង: យ៉ាងហោចណាស់មានស្រ្តីម្នាក់បានស្លាប់និងប្រុសស្រី២នាក់ទៀតរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ រវាងម៉ូតូ២គ្រឿងបុករថយន្តមួយគ្រឿងនៅក្រុងបាវិតបង្កការភ្ញាក់ផ្អើលទាំងក្បាលព្រលប់។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី១០ខែសីហាឆ្នាំ២០២៥នេះថា អ្នកស្លាប់មាន ឈ្មោះចាន់ សុខន ភេទស្រី អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិព្រៃ លំពែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ប្រភពបន្តថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រ៏ម សេ 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LQ-5648 បើកបរដោយឈ្មោះ វ៉ាន វិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ និងអ្នករួមដំណើរឈ្មោះ ចាន់ សុខន ភេទស្រី អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិព្រៃលំពែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ធ្វើដំណើរពីជើងទៅត្បូង ពាក់មួកសុវត្តិភាព មានកញ្ចក់មើលក្រោយ អ្នករួមដំណើរជាមួយឈ្មោះ ចាន់ សុខន ភេទ ស្រី អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិព្រៃលំពែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ពេលជិះមកដល់ចំណុចកើតហេតុខាងលើបានទៅបុកប៉ះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1S-9943 បើកបរពីត្បូងទៅ ជើងដោយឈ្មោះ ចឹប សាធារ ភេទស្រី អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង គ្មានពាក់មួកសុវត្ថិភាព បណ្តាលអោយដួលទៅលើថ្នល់ហើយពេលនោះមានរថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណមិនស្គាល់ម៉ាកបើកបរពីជើងទៅត្បូងបានកិនឈ្មោះ ចាន់ សុខន បណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុ ហើយអ្នកបើករថយន្តបានបន្ថែមល្បឿនបើកគេចពីកន្លែងកើតហេតុបាត់តែម្តង ។
បច្ចុប្បន្ន វត្ថុតាងសមត្ថកិច្ចបានវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយពេលក្រោយ។ ចំពោះមូលហេតុសម្ថកិច្ចកំពុងធ្វើកំណត់ហេតុនិងស្រាវជ្រាវបន្តទៀតដើម្បីរកអ្នកបង្កហេតុខាងលើនេះ៕ ដោយ៖ សុថាន