ឃាត់ខ្លួនជនសង្ស័យ០១នាក់ខណៈពេលកំពុងប្រើប្រាស់ឧបករណ៍ឆក់ត្រីដោយខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងជំនាញអាវុធហត្ថស្រុកឯកភ្នំ សហការជាមួយកម្លាំងសហគមន៍នេសាទគោកដូង និងព្រែកឆ្តោរ រួមជាមួយកម្លាំងសង្កាត់រដ្ឋបាលជលផលព្រែកកញ្ចែ្រង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ខណៈពេលកំពុងប្រើប្រាស់ឧបករណ៍ឆក់ត្រីដោយខុសច្បាប់។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ២និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចប្រឡាយបឹងរលួស ស្ថិតក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សុខ រាំ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃ ទទឹង ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង រួមជាមួយវត្ថុតាង, អាគុយ៤០អំពែរ ចំនួន០១គ្រឿង ,អាំងវិចទ័រឆក់ត្រីចំនួន០១គ្រឿង ,ដងឆក់ចំនួន០១គូ ,និងត្រីចំរុះចំនួន ២គីឡូក្រាម។

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងក៏សាងសំណុំរឿងប្រគល់ទៅអោយជំនាញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print