រថយន្តស្ទូចបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យស្លាប់​ម្នាក់​របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​បានស្លាប់​នៅ​កន្លែង​កើត​ហេតុ​ ចំណែកស្ត្រីម្នាក់ទៀតរង​របួស​ស្រាល​ខណៈ​អ្នក​ទាំង​២កំពុង​តែ​ជិះ​ម៉ូតូ​សណ្តោង​រម៉ក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ត្រូវរថយន្តស្ទូចបេីក​ជ្រុល​ទៅ​បុក​ពី​ក្រោយ​យ៉ាង​ពេញ​ទំហឹង​ ។
ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាច​ថ្ងៃ​ទី​១០ខែ​សីហា​ឆ្នាំ​២០២៥​ទល់មុខវត្ត​ព្រះ​ចន្ទ​រង្សី​ ផ្លូវ​ជាតិ​លេខ​១​ សង្កាត់​ក្បាល​កោះ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជន​រង​គ្រោះ​មាន​ឈ្មោះ​ ហេង​ ចន្ធី​ ភេទ​ប្រុស​អាយុ​៥៥ឆ្នាំ​ មុខរបរ​ យាម​ការដ្ឋាន​សំណង់​ មានស្រុក​កំណើត​ នៅ​ផ្ទះ​លេខ​១៥៤៣​ ផ្លូវ​លំ​ ភូមិ​កណ្តាល​ក្រោម​ ឃុំ​បន្ទាយ​ដែក​ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្ដាល​ ។
​ ដោយ​ឡែក​អ្នក​រួម​ដំណើរ​រង​របួស​ស្រាល​ មិន​ស្គាល់​អត្តសញ្ញាណ​ ។
​ ប្រភពព័ត៌មាននៅកន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​និង​ស្ត្រី​ម្នាក់​បានជិះ​ម៉ូតូ​សណ្តោង​រម៉ក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ជាតិ​លេខ​១​ ទិសដៅ​ពី​កេីត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ស្រាប់តែឃើញ​រថយន្តស្ទូច​ដឹក​សសរ​គ្រឹះ​ ម៉ាក​ kia ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A 3348 បានបេីក​ក្នុង​ទិស​ដៅ​ស្រប​គ្នា​ គេចគេចមិនទាន់ក៏ជ្រុល​ទៅ​បុក​​ម៉ូតូ​​សណ្តោង​រម៉ក​ បណ្ដាល​ឲ្យ​ម៉ូតូ​ក្រឡាប់​ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង ចំណែកស្ត្រី​អ្នក​អង្គុយ​ខាង​ក្រោយ​ រងរបួស​តិចតួច​ ត្រូវ​បាន​ដឹក​យក​មក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ ។
​ ចំណែកអ្នកបើកបរ​បាន​បេីក​រថយន្ត​ទៅ​មុខ​ប្រហែល​១០០ម៉ែត្រ​ អ្នក​បេីក​បរ​បានចុះ​ពី​លើ​រថយន្ត​រត់​គេច​បាត់​ស្រមោល​ ។

​ បន្ទាប់ពី​កេីត​ហេតុ​ សមត្ថកិច្ចនគរបាលបានធ្វើកំណត់ហេតុ​ប្រគល់​សព​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ចំនែក​មធ្យោបាយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រងចាំ​ដំណោះស្រាយ​នៅ​ពេលក្រោយ ៕

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print