ការស្ទង់មតិបានបង្ហាញថា ប្រជាជនអាល្លឺម៉ង់លើសពី៥០ភាគរយគាំទ្រឱ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

ចែករំលែក៖

អន្តរជាតិ​៖​ យោងតា​ម​ការស្ទង់មតិ​ថ្មី​បំផុតរបស់​ស្ថាប័ន​​ស្ទង់​មតិ ហ្វូស្សានៃ​ប្រទេស​អាល្លឺម៉ង់​ ដែល​​ចេញផ្សាយ​នៅថ្ងៃទី ១០ ខែ​សីហា ឆ្នាំ​២០២៥​ បាន​បង្ហាញ​ឱ្យ​ឃើញថា​ ប្រជាជន​អាល្លឺម៉ង់​លើសពី​៥០ភាគរយ​បាន​គាំទ្រឱ្យ​​ទទួលស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​ ។

ក្នុង​ចំណោមបស្ចិម​ប្រទេសធំៗ ប្រទេស​បារាំង អង់គ្លេសនិង​កាណាដា សុទ្ធតែ​បាន​សម្តែង​ពីចន្ទៈ​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​ក្នុ​ងពេលវេលា​ណាមួយ​នៅពេល​អនាគត ឬក្រោម​បុរេល័ក្ខខ័ណ្ឌណា​មួយ​ ប៉ុន្តែ​អាល្លឺម៉ង់​នៅមិន​ទាន់​បង្ហាញអាកប្បកិរិយាច្បាស់លាស់​ចំពោះរឿង​នេះ​ទេ ហើយ​បាន​អះអាង​ថា ការ​ដែល​ “ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន” ជា​ជំហាន​ចុង​ក្រោយ​នៃ​​ដំណើរការ​​ចរចាសន្តិភាព​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល។

ប៉ុន្តែ​​ភាគី​អាល្លឺម៉ង់​គាំទ្រ​ការ​ចាត់​ទុក​ “ដំណោះស្រាយ​រដ្ឋ​ពីរ​”ជា​មធ្យោយបាយ​សម្រាប់​ដោះស្រាយ​ការ​ប៉ះទង្គិច​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print