រលកកំដៅបង្កភ្លើងឆេះព្រៃនៅអេស្ប៉ាញ និងស្កុតឡែន

ចែករំលែក៖

ភ្លើងឆេះព្រៃជាច្រើនបានផ្ទុះឡើងក្នុងប្រទេសអេស្ប៉ាញ ដោយបង្ខំឱ្យមានការជម្លៀសមនុស្សប្រមាណ១.៤០០នាក់ ទៅកាន់តំបន់មាន សុវត្ថិភាព​។

កាលពីថ្ងៃទី 10 ខែសីហា នៅក្នុងខេត្ត Leon របស់អេស្ប៉ាញ ភ្លើងបានរាលដាលដល់ទីប្រជុំជន Carucedo និងតំបន់បេតិកភណ្ឌពិភពលោក Las Medulas ដោយសារតែខ្យល់បក់ខ្លាំង បង្ខំឱ្យអាជ្ញាធរក្នុងតំបន់ត្រូវជម្លៀសប្រជាជនជាបន្ទាន់។ នៅក្នុងខេត្តជិតខាងនៃ Zamora ភ្លើងឆេះព្រៃក៏បានផ្ទុះឡើងនៅក្នុងទីក្រុងផងដែរ។ ភ្លើងជាច្រើនទៀតបានបន្តឆាបឆេះនៅតំបន់ភាគខាងជើង។ អ្នកពន្លត់អគ្គីភ័យមកពីអង្គភាពសង្គ្រោះបន្ទាន់យោធារបស់ប្រទេសអេស្បាញត្រូវដកថយជាបន្ទាន់ ខណៈដែលភ្លើងបានរាលដាលយ៉ាងលឿនដល់អគារ និងផ្លូវថ្នល់។
នៅថ្ងៃដដែលនោះ ភ្លើងដ៏ធំមួយក៏បានឆាបឆេះនៅតំបន់ Arthur ដែលជាភ្នំភ្លើងឈប់ដំណើរការ ដែលមានទីតាំងនៅជិតកណ្តាលរដ្ឋធានី Edinburgh នៃប្រទេសស្កុតឡេន។ ភ្លើងបានរាលដាលពាសពេញតំបន់នោះ ដោយបង្កើតជាផ្សែងដ៏ធំដែលអាចមើលឃើញពីចម្ងាយ។ ប៉ូលីសស្កុតឡេនបានណែនាំមនុស្ស និងយានយន្តឱ្យនៅឱ្យឆ្ងាយពីតំបន់ទាំងនេះ។
រកកំដៅបានគ្រប់ដណ្តប់ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ដោយតំបន់ជាច្រើនមានសីតុណ្ហភាពកើនឡើងដល់ទៅជាង ៤០ អង្សាសេ បង្កភ្លើងឆេះព្រៃនៅក្នុងប្រទេសជាច្រើន ៕

...

រូបថត​: Hanoi online

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print