គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ នៅទួរគី បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់

ចែករំលែក៖

ការរញ្ជួយដីដ៏ខ្លាំងមួយនៅក្នុងខេត្ត Balikesir ប្រទេសតួកគីបានបង្កឱ្យមានការញ័ររីករាលដាល បំផ្លាញអគារជាច្រើន និងមនុស្សរាប់សិបនាក់រងរបួស។

កាលពីថ្ងៃទី 10 ខែសីហា (ម៉ោងក្នុងតំបន់) គ្រោះរញ្ជួយដីកម្រិត 6.1 រ៉ិចទ័រ បានកើតឡើងនៅក្នុងខេត្ត Balikesir ភាគពាយ័ព្យនៃប្រទេសទួរគី ដោយបានសម្លាប់មនុស្សម្នាក់ និង 29 នាក់ផ្សេងទៀតរងរបួស។ យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួកគីលោក Ali Yerlikaya បានបញ្ជាក់ថា ជនរងគ្រោះអាយុ 81 ឆ្នាំត្រូវបានអ្នកជួយសង្គ្រោះទាញចេញពីគំនរបាក់បែក ប៉ុន្តែមិនបានរស់រានមានជីវិតទេ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់ទួរគី (AFAD) បាននិយាយថា ការរញ្ជួយដីបានកើតឡើងនៅម៉ោងប្រហែល 7:53 យប់ក្នុងជម្រៅ 11 គីឡូម៉ែត្រ។ មជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ (GFZ) បានកត់ត្រា រញ្ជួយដីមានកម្រិតរ៉ិចទ័រ 6.19 និងជម្រៅ 10 គីឡូម៉ែត្រ។
ការរញ្ជួយនេះត្រូវបានគេដឹងក្នុងខេត្តមួយចំនួនរួមទាំងទីក្រុង Istanbul ជាទីក្រុងធំបំផុតរបស់ តួកគី ។ AFAD បានរាយការណ៍ថា អគារសរុបចំនួន 16 បានដួលរលំ ខណៈដែលរដ្ឋមន្ត្រី Ali Yerlikaya បានបញ្ជាក់ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបញ្ចប់ ហើយមិនមានសញ្ញានៃការខូចខាតធ្ងន់ធ្ងរបន្ថែមទៀតទេ។
អាជ្ញាធរមូលដ្ឋានបាននិយាយថា អ្នករងរបួសភាគច្រើនត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ហើយស្ថិតក្នុងស្ថានភាពមានស្ថិរភាព។ រដ្ឋាភិបាលកំពុងវាយតម្លៃការខូចខាត និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ៕

...

រូបថត​: laodong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print