សេចក្តីជូនដំណឹង ស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការចំពោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី​១១​ ខែសីហា​ ឆ្នាំ​២០២៥នេះ​ សូមជម្រាបជូនម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងសាធារណជនឱ្យបានជ្រាបថា ដើម្បីសម្រួលដល់ការទទួលបានការងារធ្វើរបស់បងប្អូនពលករខ្មែរដែលត្រឡប់ មកពីប្រទេសថៃ ក្រសួងមិនតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ការស្នើសុំសៀវភៅការងារកម្មករ និយោជិតខ្មែរ និងការចុះបញ្ជីក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងសាជាថ្មី។

ក្នុងន័យនេះ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចជ្រើសរើសពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃឱ្យចូលធ្វើការដោយអាចប្រើប្រាស់ ឯកសារណាមួយ ដូចជាសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការ នៅបរទេស (លិខិតធ្វើដំណើរ-TD) ឬលិខិតបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចជំនួសឱ្យ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print