ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយនៅលើបណ្ដាញសង្គមរបស់ PR Cambodian Government នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្សាយរបស់ Facebook Page ដូចមានភ្ជាប់មកជាមួយនេះ គឺជាព័ត៌មានមិនពិតក្លែងក្លាយ។
នៅជុំវិញរឿងនេះ PR Cambodian Government បានបញ្ជាក់ថា សូមបងប្អូនកុំធ្វើការចែកចាយព័ត៌មានក្លែងក្លាយមួយនេះតៗគ្នា ដោយពុំបានផ្ទៀងផ្ទាត់ច្បាស់លាស់ជាមុន ពីព្រោះព័ត៌មាននេះគឺបំភ្លៃឡើងដោយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសក្នុងចេតនាបំបាក់សាមគ្គីជាតិរបស់ប្រជាជនកម្ពុជានៅក្នុងកាលៈទេសៈនេះ គឺជារឿងដែលមិនគួរឱ្យកើតមានឡើយ។
សូមប្រជាពលរដ្ឋមេត្តាយោគយល់ សូមឈប់ផ្សព្វផ្សាយ និងកុំចែករំលែកព័ត៌មានក្លែងក្លាយមួយនេះ៕
...
ដោយ ៖ សិលា