នាយប៉ុស្តិ៍ចំបក់ឃាត់មន្រ្តីនគរបាលនៃអធិការដ្ឋានស្រុកបាទីរឿងគ្រឿងញៀន តែចុងក្រោយដោះលែងវិញ

ចែករំលែក៖

ខេត្តតាកែវ៖ តាមប្រភពលោកមាន វុត្ថានាយប៉ុស្តិ៍នគរបាលឃុំចំបក់ បានអោយដឹងថា កាលពីថ្ងៃទី៧ ខែសីហា វេលាម៉ោង៩ព្រឹក កម្លាំងរបស់លោកបានបង្ក្រាបមនុស្ស៣នាក់នៅក្នុងផ្ទះសំណាក់យីហោ១៦៨ ជាប់ស្ពានលង់ធន់ ផ្លូវជាតិលេខ២ រួមទាំងវត្ថុតាងរួមមានម៉ូតូ២គ្រឿង និងថ្នាំញៀន១កញ្ចប់។

លោកនាយប៉ុស្តិ៍បានឲ្យដឹងទៀតថា ក្រោយការឃាត់ខ្លូនជនសង្ស័យ៣នាក់ ក៏មានមន្ត្រីប៉ូលិសនៅអធិការដ្ឋានស្រុកបាទីម្នាក់ ឈ្មោះអូន ណារ៉ាក់ ម្នាក់ដែរ។ ក្រោយឃាត់ខ្លូនលោកនាយប៉ុស្តិ៍បានបញ្ជូនជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងទៅអធិការដ្ឋានស្រុកបាទីដើម្បីបន្តនីតិវិធី។

ពាក់ពន្ធ័ករណីខាងលើលោកហួត សៅគុណ អធិការរងទទួលបន្ទុកផែនគ្រឿងញៀនស្រុកបាទី បានឱ្យដឹងថា លោកពិតជាបានទទួលជនសង្ស័យទាំង៣នាក់ខាងលើប្រាកដមែន តែមិនបានទទួលរបាយការណ៍ពីប៉ុស្តិ៍រដ្ឋបាលឃុំចំបក់នោះទេ។

លោកហួត សៅគុណ បានឲ្យដឹងទៀតថាលោកទទួលបញ្ជាផ្ទាល់ពីលោកស្នងការខេត្តតាកែវឱ្យកសាងសំណុំរឿងបញ្ជូន រឿងផ្សេងទៀតឬរឿងដោះលែង ជនសង្ស័យឈ្មោះអូន ណារ៉ាក់ លោកមិនដឹងទេ។
ចំណែកលោកចុល ចេក ស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀនក្រោយទទួលទូរសព្ទ័អ្នកកាសែតសួរករណីខាងលើលោកស្តាប់តែមិនឆ្លើយ រួចក៏បិទទូរស័ព្ទទៅ។

...

យោងតាមប្រភពច្បាស់ការណ៍បានអោយដឹងថាជនសង្ស័យឈ្មោះអូន ណារ៉ាក់ ជាមន្ត្រីនគរបាលអន្តោរប្រវេសន៍ប្រចាំអធិការដ្ឋាននគរបាលស្រុកបាទី នឹងជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយការដែលលោកអូន ណារ៉ាក់មានសេរីភាពវិញ គឺលោកហួត សៅគុណ ជាអ្នកសម្របសម្រួល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print