ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្ដតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានធ្វេីការស្រាវជ្រាវមុខសញ្ញាបង្ហោះម៉ូតូនៅតាមផ្លូវបេតុងស្ថិតនៅភូមិតាមិញ ឃុំមហាសាំង ស្រុកភ្នំស្រួច កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទីកន្លងទៅ ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថានៅថ្ងៃទី១១ ខែសីហាឆ្នាំ២០២៥ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាសាំង បានធ្វេីការស្រាវជ្រាវរកឃេីញម្ចាស់ម៉ូតូនិងបានហៅក្មេងប្រុសទាំង២ នាក់ មកសាកសួរ ៖ ១-ឈ្មោះ ង៉ែត សៅនី ភេទ អាយុ ១៧ឆ្នាំ (អ្នកបើកបង្ហោះនិងជាម្ចាស់ម៉ូតូ) ២-ឈ្មោះ តូច ផល្លី ភេទប្រុស អាយុ១៦ឆ្នាំ(អ្នកជិះពីក្រោយ) ក្មេងទាំង២បានទទួលស្គាល់ថាពិតជាបានធ្វេីសកម្មភាពជិះបង្ហោះម៉ូតូពិតប្រាកដមែន មូលហេតុចង់បង្ហាញស្នាដៃថា ទេពកោសល្យរបស់ខ្លួនមិនចាញ់ក្មេងស្រុកដទៃទៀតឡេីយ។
ជាវិធានការបស់អភិបាលខេត្ដ និងជាប្រធាន គណៈបញ្ជាការករណីក្មេងទំនេីងបង្ហោះម៉ូតូត្រូវតែកោសក់ពុះជេីងក្អែក ដកហូតម៉ូតូទុករយៈពេល៩០ថៃ្ងជាបណ្ដោះអាសន្ន ហៅអាណាព្យាបាលមកទទួលនិងធ្វេីកិច្ចសន្យាធានាយកកូនទៅគ្រប់គ្រងនិងធានាថាមេីលថែអប់រំមិនឱ្យប្រព្រឹត្ដ ទង្វេីបែបនេះជាថ្មីម្ដងទៀត ៕