អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវដល់ ភាគីថៃឲ្យធ្វើការដោះលែងទាហានខ្មែរ១៨នាក់ ដែលថៃចាប់ទៅមកកម្ពុជាវិញឲ្យបានឆាប់ ខណៈក្រុមគ្រួសាររបស់ពួកគេទាំង១៨នាក់ កំពុងទទឹងរងចាំទាំងយប់ទាំងថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តអំពាវនាវដល់ ភាគីថៃឲ្យធ្វើការដោះលែងទាហានខ្មែរ១៨នាក់ ដែលថៃចាប់ទៅមកកម្ពុជាវិញឲ្យបានឆាប់ ខណៈក្រុមគ្រួសាររបស់ពួកគេទាំង១៨នាក់ កំពុងទទឹងរងចាំទាំងយប់ទាំងថ្ងៃ ហើយកម្ពុជាក៏បានរំលឹកដល់ភាគីថៃ គប្បីគោរពនូវបទឈប់បាញ់ឲ្យបានពេញលេញផងដែរ។

អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងទៀត ថាគិតដល់ថ្ងៃទី១២ ខែសីហានេះ គឺមានរយៈពេល១៤ថ្ងៃហើយ ដែលទាហានថៃ ចាប់ទាហានខ្មែរដោយ ខុសច្បាប់។
អ្នកនាំពាក្យក្រសួងការពារជាតិបន្យថា ៖ សភាពការណ៍ជួរមុខគិតចាប់តាំងពីម៉ោង ១២ រំលងអាធ្រាតថ្ងៃទី១២ខែសីហាឆ្នាំ ២០២៥ ដល់វេលាម៉ោង ៦:00 នាទីព្រឹកនេះ សភាពការណ៍ជួរមុខតាមបន្ទាប់ព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ កងកម្លាំងរបស់យើងកំពុងឈរជើងប្រុងប្រយ័ត្ន ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត។
អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងថា ៖ ក្រុមការងារទទួលបន្ទុកគណៈកម្មាធិការព្រំដែនតំបន់ RBC កំពុងរៀបចំសម្រាប់កិច្ចប្រជុំជាមួយភាគីថៃ ដែលប្រព្រឹត្តទៅនាពេលខាងមុខនេះ ស្របតាមស្មារតី និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ។កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំ RBCនេះ នឹងចូលរួមជាវិជ្ជមានបន្ថែមទៀត ដល់ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការនាំមកនូវសន្តិភាព សន្តិសុខប្រក្រតីភាព នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមការផ្សាយផ្ទាល់ នូវសេចក្តីសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅទីស្តីការគណៈរដ្ឋមន្ត្រី ( នៅវេលា ម៉ោង ៧ព្រឹក ) ថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print