ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បបន្ន ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានក្លែមពាក្យថា ៖ ចេះតែអង្គុយឆ្ងល់ ! លោកឃ្លាំង ( មិនមែនសាច់ញាតិលោក ឃ្លាំង ហួត ទេ ) មេយោធភូមិភាគ ២ របស់ថៃ អួតថាគាត់សម្លាប់យោធាខ្មែរជាង ៣ ០០០ នាក់ គឺជិតមួយកងពល ។
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន រូបនេះលើកឡើងថា ៖ អ្នកមិនដែលច្បាំងមិនយល់ថា ៣ ០០០ នាក់មានន័យយ៉ាងណាទេ។
លោកថា ៖ ៣ ០០០ នាក់ បើនិយាយពីសង្គ្រាមគឺបាក់ទ័ពហើយ តែបើខ្មែរបាក់ទ័ពយ៉ាងនេះហើយ ម៉េចចាំបាច់ប្តេជ្ញាដណ្តើមយកប្រាសាទតាក្របីធ្វើអីទៀត ? ស្ពាយពូកនាំគ្នាមកដេកនៅប្រាសាទតាក្របីតែម្តងទៅ ! ៕
...
ដោយ ៖ សិលា