បុរសម្នាក់ទំនងជាស្រវឹងស្រាបើកឡំប្រឺតាធ្លាក់ចូល​ទឹក​ទន្លេ​ផ្អើល​ពលរដ្ឋ​នាំគ្នា​ជួយ​សង្រ្គោះ​ទាន់

ចែករំលែក៖

​ ភ្នំពេញ​៖ បុរស​ម្នាក់​ទំនងជាស្រវឹង​សង្ស័យ​បើកឡាំប្រឺតាវង្វេង​ផ្លូវ​ធ្លាក់​ចូល​ទឹក​ទន្លេ​ផ្អើល​ពលរដ្ឋ​រស់​នៅ​ក្បែរ​នោះ​នាំ​គ្នា​ជួយ​សង្គ្រោះ​ទាន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង​៩និង​៣០នាទី​យប់​ថ្ងៃ​ទី​១១ខែ​សីហា​ឆ្នាំ​២០២៥ ​នៅផ្លូវលេខ៣៥៧​ ភូមិ​ដេីម​ស្លែង​១​ សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​ម៉ូតូឡាំប្រឺតាតាម​បណ្ដោយ​ផ្លូវ​៣៥៧​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ជិត​កន្លែង​កើត​ហេតុ​ ដែល​ជា​ផ្លូវ​ទាល់​មាត់​ទន្លេ​ ហើយ​មាន​គេ​ដាក់​របាំង​ថ្ម​ឃាំង​នៅ​ទៅ​នោះ​ដេីម្បី​ការ​ពារ​ ភ្លាមនោះអ្នកបើកឡាំប្រឺតាបាន​ចុះ​ដើរ​ទៅ​មេីល​ ហហេីយបានដេីរមកវិញ បញ្ឆេះ​ម៉ូតូ​ ហើយជិះទៅចូលរបាំងថ្មមួយ​ប្រឡោះឡាំប្រឺតា បណ្តបណ្តាលឲ្យធ្លាក់ទាំងឡាំប្រឺតានឹង​មនុស្ស​ចូល​ទឹក​ទន្លេ​លិច​បាត់​តែ​ម្ដង​ ។
​ ប្រភព​ដដែល​បន្ត​ទៀត​ថា​ ដោយ​ឃើញ​សភាព​បែប​នេះ​ ប្រជាពលរដ្ឋ​នៅ​ក្បែរៗ​នោះ​បាន​នាំគ្នា​ចុះ​ទៅ​ជួយ​ទាញ​យក​បុរស​ជា​អ្នក​បេីក​ឡាំប្រឺតាឡេីង​លេីគោក​វិញ និង​បាននាំ​គ្នា​ជួយ​យក​ខ្សែ​ដេីម្បី​អូស​ទាញ​យក​ម៉ូតូ​ឡាំប្រឺតាមក​លើ​គោក​វិញ​ ពលរដ្ឋអូសមិន​រួច​នោះទេ​ បានយក​ខ្សែ​ចង​ជាប់​ទុក​នៅ​មាត់​ច្រាំង​សិន​ ។
​បន្ទាប់ពីកើតហេតុមានបងប្អូនអ្នកបើកឡាំប្រឺតានាំជនរងគ្រោះត្រលប់​ទៅ​ផ្ទះ​សិន​ ចាំពចាំព្រឹកឡើងហៅរថយន្តស្ទូច​យក​ម៉ូតូឡាំប្រឺតាទៅ​ជួសជុល​ដោយ​ខ្លួនឯង​វិញ​ ៕

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print