ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់បានបេីករថយន្តម៉ាកឡិចស៉ីស GS300 បួងចង្កូតក្នុងបរិវេណប្រលានយន្តហោះកោះពេជ្រ ក៏ជ្រុលទៅបុកនិងរថយន្តម៉ាក toyota alpha ដែលចតឈ្ងៀមបណ្តាលឲ្យរងការខូចខាត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០ក្នុងបរិវេណប្រលានយន្តហោះកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសជនជាតិ បង់ក្លាដេសមួយក្រុម បានបេីករថយន្តម៉ាកឡិចស៉ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV 1569 បានលេងក្នុងបរិវេណប្រលានយន្តហោះកោះពេជ្រ លុះអ្នកបេីកបរ បេីកលឿនបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកនិងរថយន្តម៉ាក toyota alpha ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BX 5136 ដែលចតឈ្ងៀម បណ្តាលឲ្យ បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្ដាំយ៉ាងដំណំ ។
ចំនែករថយន្តឡិចស៉ីសវិញរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង និងបែកកង់តែក្នុងហេតុការណ៍នេះមិនគ្រោះថ្នាក់ដល់មនុស្សណានោះទេ ។
ករណីនេះផងដែរ ភាគីទាំងពីរទាំងបានសម្របសម្រួលគ្នាបញ្ចប់រឿងដោយខាងរថយន្តឡិចស៉ីសសងសំណងទៅខាងរថយន្ត toyota alpha ចំនួន៣៥០០ដុល្លារបញ្ចប់រឿង ៕
