ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ក្បែរស្ពានឫស្សីសម្រាប់ឆ្លងប្រឡាយនៅស្រុកមុខកំពូល

ចែករំលែក៖

ខេត្តកណ្តាល៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅក្បែរស្ពានឫស្សី សម្រាប់ដើរឆ្លងប្រឡាយទឹកមួយកន្លែង។ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅថ្ងៃទី១០ សីហា ២០២៥ វេលាម៉ោង ១៦និង៥០នាទី នៅខាងក្រោយភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល។

តាមការបំភ្លឺរបស់ប្រជាពលរដ្ឋម្នាក់ឈ្មោះ សុខ ពៅ ភេទប្រុស បានប្រាប់សមត្ថកិច្ចថា មានក្មេងស្រីម្នាក់បានរត់មកហៅគាត់ឲ្យទៅជួយកុមាររងគ្រោះដែលលង់ទឹក។ ជាអកុសល ក្រោយពីចុះរាវក្នុងទឹកប្រឡាយប្រមាណ ២០នាទី ទើបរកសពកុមាររងគ្រោះឃើញហើយស្រង់ឡើងមកលើគោក តែពេលនោះកុមារបានស្លាប់បាត់ បង់ជីវិតបាត់ទៅហើយ។

ក្រោយទទួលបានសេចក្តីរាយការណ៍ពីក្រុមគ្រួសារកុមាររងគ្រោះ លោកវរសេនីយ៍ត្រី សែម តារារាជ្យ នាយប៉ុស្តិ៍នគរបាលរកាកោងទី២ បានរាយការណ៍ជូនលោកអធិការនគរបាលស្រុកមុខកំពូល ហើយកម្លាំងជំនាញក៏បានចុះទៅពិនិត្យកន្លែងកើតហេតុភ្លាមៗ។

...

តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចជំនាញ រួមជាមួយលោកគ្រូពេទ្យបានសន្និដ្ឋានថា កុមាររងគ្រោះពិតជាបានលង់ទឹកស្លាប់ដោយខ្លួនឯងមែន។ សពក្មេងប្រុសឈ្មោះ ឈឿន វឌ្ឍនា អាយុ៧ឆ្នាំ ដែលមានទីលំនៅក្នុងភូមិពាម ឃុំរកាកោងទី១ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print