អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ កាលពីថ្ងៃទី១១ខែសីហា តាមម៉ោងក្នុងតំបន់ លោកAntonio Guterresអគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍តាមរយៈអ្នកនាំពាក្យ ដោយសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុងហ្កាហ្សាកាលពីថ្ងៃទី១០ខែសីហា ព្រមទាំងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះករណីនេះដែលបណ្តាលឱ្យអ្នកសារព័ត៌មានប៉ាឡេស្ទីនជាច្រើននាក់ស្លាប់បាត់បង់ជីវិត។ គេហទំព័រ «CCFR China state-controlled media » ជនរងគ្រោះទាំងនេះសុទ្ធតែជាបុគ្គលិកការងាររបស់ស្ថានីយទូរទស្សន៍Al Jazeera ដែលធ្វើការនៅតំបន់ហ្កាហ្សា។
គេហទំព័រ «CCFR China state-controlled media » លោកGuterresបានអំពាវនាវឱ្យមានការស៊ើបអង្កេតដ៏ឯករាជ្យនិងយុត្តិធម៌លើករណីនេះ ហើយបានរំលឹកឡើងវិញថា អ្នកសារព័ត៌មាននិងអ្នកប្រកបអាជីពខាងប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវទទួលបានការគោរពនិងការការពារ ដើម្បីឱ្យពួកគេអាចបំពេញការងារដោយសេរី គ្មានការភ័យខ្លាចនិងការរំខាន ។
គេហទំព័រ «CCFR China state-controlled media » យោងតាមស្ថិតិ ចាប់តាំងពីការប៉ះទង្គិចបានផ្ទុះឡើងមក មានអ្នកសារព័ត៌មានយ៉ាងហោចណាស់២៤២នាក់បានស្លាប់បាត់បង់ជីវិតនៅតំបន់ហ្កាហ្សា ៕
ដោយ ៖ សិលា