ថៃត្រូវបានពិភពលោកស្គាល់ថា ជាប្រទេសដែលតែងតែរករឿងឈ្លានពាន និងបង្ករឿងជាមួយប្រទេសជិតខាង ចាប់តាំងពីប្រទេសកម្ពុជារហូតដល់ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី។ ទាំងនោះកើតឡើងពីប្រមុខដឹកនាំប្រទេសនោះមិនអាចលះបង់ការលោភលន់របស់ខ្លួន ទើបធ្វើឲ្យប្រទេសមួយនេះមិនមានសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តនោះឡើយ។
គ្រោះធម្មជាតិជាបន្តបន្ទាប់បានកើតឡើងនៅក្នុងប្រទេសថៃ តាំងពីការរញ្ចួយដី ខ្យល់ព្យុះ ទឹកជំនន់ វាយប្រហារស្ទើរទូទាំងប្រទេស។ នៅពេលនេះប្រទេសថៃបិទផ្នែកមួយនៃឧទ្យានជាតិនៅឈៀងម៉ៃ ដោយសារការរអិលបាក់ដី។ ការបាក់ដីបានកើតឡើងនៅឧទ្យានជាតិ Huai Nam Dang ក្នុងខេត្តឈៀងម៉ៃ កាលពីថ្ងៃទី 11 ខែសីហា។
លោក Nawi Silsupakul នាយកឧទ្យានជាតិ Huai Nam Dang បាននិយាយថា ការរអិលបាក់ដីនេះ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ខូចខាតផ្ទះសំណាក់មួយខ្នង និងបណ្តាញអគ្គិសនី ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។
ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរនិងអនុវត្តការជួសជុលនិងដោះស្រាយបញ្ហានេះ គណៈគ្រប់គ្រងឧទ្យានជាតិ Huai Nam Dang បានសម្រេចបិទនិងលុបចោលការកក់ផ្ទះសំណាក់ចំនួន ០៣ នៅជុំវិញតំបន់រងគ្រោះ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា។ កន្លែងទស្សនាកម្សាន្តក្នុងឧទ្យានជាតិក៏នឹងត្រូវបិទជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី ១៧ ខែសីហា ដើម្បីឲ្យអាជ្ញាធរអគ្គិសនីក្នុងតំបន់អាចជួសជុលបណ្តាញអគ្គិសនីបាន។
ឧទ្យានជាតិ Huai Nam Dang ក្នុងខេត្តឈៀងម៉ៃ គ្របដណ្តប់លើផ្ទៃដីជាង 1,200 គីឡូម៉ែត្រការ៉េ ដែលល្បីល្បាញសម្រាប់ទេសភាពភ្នំដ៏អស្ចារ្យ។ ការបាក់ដីនោះបានបង្កក្តីព្រួយបារម្ភដល់អ្នកទេសចរណ៍ មិនហ៊ានទៅកម្សាននៅទីនោះឡើយ ដើម្បីសុវត្ថិភាព៕ ដោយធីរីណា
រូបថត: VOV