ខឹងសុំលុយ៥ម៉ឺនរៀលមិនបាន គំរាមសម្លាប់បងស្រីនិងម្ដាយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល÷ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ករណីធ្វើឱ្យខូចខាតដោយចេតនា,គំរាមកំហែងថាសម្លាប់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុថ្ងៃទី១២ខែសីហា ឆ្នាំ២០២៥វេលាម៉ោង៩នៅ ចំណុចភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រម្យ ចន្ថា ភេទស្រី អាយុ ២៤ឆ្នាំមុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ត្រូវជាបងស្រីបង្កើត។ រីឯជនសង្ស័យ ឈ្មោះ រម្យ សៅលាង ហៅ គង់ មុឺន ភេទប្រុសអាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ត្រូវឃាត់ ខ្លួននិងជាត្រូវជាប្អូនប្រុសបង្កើតរបស់ស្ត្រីរងគ្រោះ និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)។

សមត្ថកិច្ចប្រមូលវត្ថុតាងចាប់យក:
១.កណ្ដៀវខ្វាងផ្លែដែកដងធ្វើអំពីឬស្សីប្រវែង០.៦ម៉ែត្រចំនួន ០១ ដេីម,២.ជំពាមកៅស៊ូចំនួន ០១និងដុំថ្មចំនួន ០២ ដុំតូចចំនួន ០១ ដុំ ធំចំនួន០១ ដុំ។

សម្ភារៈខូចខាតរួមមាន,បែកកញ្ចក់ទ្វារផ្ទះចំនួន ០១ ផ្ទាំងនិងបែកញ្ចាក់បង្អួចចំនួន ០១ ផ្ទាំង។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថានៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៩ព្រឹក ជនសង្ស័យភ្ញាក់ពីដេកឡើងបានដើរទៅប្រមូលដែកនៅក្នុងផ្ទះយកទៅលក់ឲ្យអេតចាយ។ ប៉ុន្តែត្រូវម្ដាយ និងបងស្រីដែលជាជនរងគ្រោះ ឃាត់មិនឱ្យយកទៅលក់ទេ ហើយជនសង្ស័យឆ្លើយថា បើមិនឲ្យលក់ទេសុំលុយ៥០០០០៛ (ប្រាំម៉ឺនរៀល)យកទៅដូរអាគុយម៉ូតូ។ប៉ុន្តែម្ដាយនិងជនរងគ្រោះបានឆ្លើយតបទៅជនសង្ស័យវិញថា ឯងសុំលុយអត់ឈប់,អញអត់មានលុយទេ។

ពេលនោះជនសង្ស័យក៏បានខឹងបងស្រី ក៏បានទៅយកជំពាមកៅស៊ូដាក់គ្រាប់ដុំថ្មបាញ់ទៅលើកញ្ចក់ទ្វារផ្ទះខាងមុខបណ្ដាលឲ្យបែកខ្ទេចមួយចំហៀងនិងបានយកដុំថ្មគប់ទៅលើកញ្ចក់បង្អួចបណ្ដាលឱ្យបែកខ្ទេចមួយចំហៀងខាងស្ដាំរួចហេីយក៏ដើរទៅយកកណ្ដៀវខ្វាងកាន់ជាប់និងដៃស្ដាំហើយបានស្រែកឡូឡាគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះចោលថែមទៀត។ ដោយទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបានជនរងគ្រោះក៏បានទូរសព្ទប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកជំពាមកៅស៊ូបាញ់ទៅលើកញ្ចក់បង្អួចផ្ទះយកដុំថ្មគុបកញ្ចក់បង្អួចផ្ទះបណ្តាលឲ្យបែកនឹងបានយកកណ្ដៀវខ្វាងស្រែកគំរាមកំហែងរកកាប់ សម្លាប់ជនរងគ្រោះពិតប្រាកដមែន។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print