ភ្នំពេញ៖បុរសជនជាតិចិនបើករថយន្តខណៈមេឃកំពុងតែភ្លៀង ហហើយចុចទូរស័ព្ទបានជ្រុលចង្កូតរថយន្តទៅឡេីងឃឿនថ្មពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដេីម ។
ហេតុការណ៍នេះបានកើតឡើងនៅយប់ ថ្ងៃទី១២ ខែសីហាឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ១ ទល់មុខវត្តនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់បានបេីករថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-5991 បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកេីតទៅលិច ខណៈមេឃកំពុងតែភ្លៀង ពេលបើកមកដល់ចំនុចកេីតហេតុ ដោយសារតែអ្នកបើកបររវល់ចុចទូរស័ព្ទស្រាប់តែជ្រុលទៅឡេីងឃឿនថ្មពុះចែកទ្រូងផ្លូវហេីយរថយន្តបន្តទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដេីមគាប់ជាប់ពីមុខរថយន្ត តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អ្នកបេីកបរ ឬអ្នកដំណើរដទៃទៀត ។
ករណីនេះផងដែរ សមត្ថកិច្ចបានអោយដឹងថា អ្នកបេីកបរ រវល់តែចុចទូរសព្ទទេីបធ្វើអោយរថយន្តជ្រុលចង្កូតទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវបែបនេះ ។
បន្ទាប់ពីកេីតហេតុរថយន្តនឹងអ្នកបេីកបរត្រូវសមត្ថកិច្ចដឹកទៅសួរនាំនៅប៉ុស្តិ៍ ចំណែករថយន្តត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ស្ទីចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយនៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ