មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ជូនដំណឹងអំពីស្ថានភាពអាកាសធាតុចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥

ចែករំលែក៖

ខេត្ត​កំពត​៖​ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត នៅព្រឹក​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២៥នេះ​ សូមគោរពជម្រាបជូនជាព័ត៌មានអំពីស្ថានភាពអាកាសធាតុចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ៖

-ស្ថានភាពទឹកភ្លៀងនឹងមានបរិមាណកើនឡើង និងបង្កឱ្យមានភ្លៀងធ្លាក់ច្រើនជាងធម្យមភាគច្រើនឆ្នាំ ភវនីយភាព (ប៉ាន់ប្រមាណ ឬប្រូបាប៊ីលីតេ) ៥០% ទៅ៨០% ជាមួយនិងផ្គររន្ទះ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត សូមគោរពជូនដំណឹងដល់ សាធារណៈជន និងប្រជានេសាទ សូមមេត្តាយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពអាកាសធាតុក្នុងខែ សីហា ឆ្នាំ២០២៥ ខាងមុខនេះ ដែលនឹងមានភ្លៀង ផ្គររន្ទះច្រើនលើសពីកម្រិតធម្មតា និងរលកសមុទ្រមានកម្ពស់ ខ្ពស់បង្គួរ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ។

...

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត នឹងបន្តតាមដានសភាពការណ៍ធាតុអាកាស និងគោរពជម្រាប ជូនជាបន្តបន្ទាប់ ក្នុងករណីប្រែប្រួល ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print