លោកបណ្ឌិត កៅ មុយថង ៖ ផ្លែទុរេនខ្មែរនាំទៅកាន់ទីផ្សារប្រទេសចិនជាសញ្ញាណដ៏ល្អ សម្រាប់វិស័យកសិកម្ម

ចែករំលែក៖

ភ្នំពេញ ៖ អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង បានថ្លែងចាត់ទុក ការនាំចេញផ្លែទុរេនខ្មែរ លើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន នាពេលថ្មីៗនេះ គឺជាសញ្ញាណដ៏ល្អ សម្រាប់វិស័យកសិកម្ម។

លោកបណ្ឌិត បានប្រាប់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ថា «ជាដំបូង ខ្ញុំសូមចូលរួមត្រេកអរ នូវអ្វីដែលកសិផលខ្មែរយើងអាចនាំចេញផ្លែទុរេន ទៅកាន់ទីផ្សារប្រទេសចិន..នេះជាសញ្ញាណដ៏ល្អសម្រាប់វិស័យកសិកម្មរបស់កម្ពុជាដែលអាចឈានជើងមួយជំហានម្តងៗចូលក្នុងទីផ្សារចិន ដែលជាទីផ្សារដ៏ធំ និងមានសក្ដានុពលបំផុតមួយ ក្នុងពិភពលោក។ ខណៈប្រទេសជិតខាងយើង គឺមានថៃ និងវៀតណាម សុទ្ធតែសម្លឹងឃើញឱកាស ក្នុងការនាំចេញផ្លែទុរ៉េន ទៅកាន់ទីផ្សារចិន…ដូច្នេះ សម្រាប់ឱកាសដែលទុរេនខ្មែរយើងកំពុងមានសក្ដានុពល និងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន នោះគឺដោយសារទុរេនខ្មែរយើងគុណភាព និងរសជាតិប្លែក ជាពិសេស ទុរេនកំពត ពិតជាមានរសជាតិពិសេស និងគុណភាពខ្ពស់ដែលអាចទាក់ទាញទីផ្សារ ក្នុងប្រទេសចិន បន្ថែមទៀតបាន»។

ជាមួយគ្នានេះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានឱ្យដឹង កាលពីថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០២៥ ដែរថា ការដឹកជញ្ជូនទុរេនកម្ពុជា តាមផ្លូវអាកាស ទៅកាន់ទីផ្សារប្រទេសចិន អាចរក្សាបាននូវគុណភាព និងរសជាតិរបស់វា ដូច្នេះ ហើយកសិករដែលដាំដំណាំទុរេន ចាត់ទុកការដឹកជញ្ជូន តាមអាកាស ជាអត្ថប្រយោជន៍ដ៏សំខាន់។ លោក បានបញ្ជាក់ឱ្យដឹងដែរថា បច្ចុប្បន្ននេះ កសិផលកម្ពុជា ចំនួន ១៦មុខ ត្រូវបានអនុញ្ញាតិ ក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងនោះ រួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន។

លោក Wang Wenbin បានថ្លែងចាត់ទុក វឌ្ឍនភាពទាំងនេះ បង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កា គួរកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print