សាស្ត្រាចារ្យជំនាញផ្នែកសេដ្ឋកិច្ចអន្តរជាតិនិងអាស៊ាន៖ ការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញរបស់ពលករកម្ពុជា ធ្វើឲ្យសេដ្ឋកិច្ចថៃខាតបង់ដល់ទៅ៣.២ម៉ឺនលានបាតក្នុងមួយខែ

ចែករំលែក៖

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យបណ្ឌិត អាត់ ភិសានវ៉ានិត អ្នកជំនាញផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងអាស៊ានបានធ្វើការប៉ាន់ប្រមាណផលប៉ះពាល់នៃការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញរបស់ពលករកម្ពុជា ថាធ្វើឲ្យសេដ្ឋកិច្ចថៃខាតបង់ដល់ទៅ៣.២ម៉ឺនលានបាតក្នុងមួយខែ។

លោកបញ្ជាក់ថាចំនួនពលករខ្មែរនៅក្នុងប្រទេសថៃសរុបប្រមាណ ១.២៥លាននាក់ ធ្វើការងារនៅក្នុងវិស័យសំខាន់ ៣គឺ វិស័យសំណង់ ចំនួន ៣សែននាក់, វិស័យកសិកម្មចំនួន ៣.២៥សែននាក់, និងវិស័យផ្សេងៗចំនួន ៦.២៥សែននាក់ បើគិតជាភាគរយស្មើនឹង ២០.៨% នៃចំនួនពលករបរទេសទាំងអស់នៅក្នុងប្រទេសថៃ និងស្មើនឹង ១៥.៧%នៃពលករបួនប្រទេសក្នុងប្រទេសថៃ ដែលរួមមាន ឡាវ ភូមា កម្ពុជា និងវៀតណាម។

លោកសាស្ត្រាចារ្យបណ្ឌិត អាត់ ភិសានវ៉ានិត បញ្ជាក់ទៀតថា ក្នុងបណ្តាពលករនៃប្រទេសទាំង៤ ខាងលើ ពលករកម្ពុជាធ្វើឲ្យGDP ថៃកើនឡើង ៥.២% គិតជាទឹកប្រាក់សរុបចំនួន ៩៣៥.៩០៩លានបាត ក្នុងនោះវិស័យសំណង់ចំនួន១៩០.៩០៩លានបាត, វិស័យកសិកម្មចំនួន៤៥.០០០លានបាត, និងវិស័យផ្សេងៗចំនួន៧០០.០០០លានបាត។ លោកបានបន្ថែមទៀតថារហូតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះមិនទាន់មានតួលេខច្បាស់លាស់នៅឡើយទេថា មានពលករខ្មែរប៉ុន្មាននាក់ចាកចេញពីប្រទេសថៃ តែបើតាមការប៉ាន់ស្មានគឺមានចំនួនប្រហែល ៣-៥ សែននាក់ ដែលតួលេខនេះធ្វើឲ្យGDPថៃ ធ្លាក់ចុះពី៥.៥%-៨.៨% ហើយវិស័យដែលប៉ះពាល់ខ្លាំងគឺវិស័យផ្សេងៗ វិស័យសំណង់ និងវិស័យកសិកម្មតាមលំដាប់លំដោយ បើគិតជាទឹកប្រាក់គឺប្រមាណ១៩,៤៩៨-៣២,៤៩៦លានបាតក្នុងមួយខែ៕

...

ប្រភព ៖ (PRU)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print