ភ្នំពេញ ៖ បើតាមអ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាន បានបញ្ជាក់ថា ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល ដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីទាំងនោះ គឺមានតំណាង ៦ប្រទេសចូលរួម ដូចជា ព្រុយណេ, ឥណ្ឌូណេស៊ី, ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន និងប្រទេសវៀតណាម ក៏បានចុះទៅពិនិត្យមើលទីតាំងមួយចំនួន សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ប្រើប្រាស់នៅក្នុងពេលបំពេញការងារ នៅក្នុងខេត្តបន្ទាយមានជ័យ នៅពេលខាងមុខ។
សូមបញ្ជាក់ថា ៖ ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ចំនួន៧ប្រទេស ចុះទៅពិនិត្យជាក់ស្ដែងនៅតំបន់ដែលទាហានថៃរាយបន្លាលួសលើដីកម្ពុជា នៅឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានអញ្ជើញចុះសង្កេតការណ៍នៅភូមិ ព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខែបន្ទាយមា នជ័យ ដែលយោធាថៃ បានរាយលួសបន្លាថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕
ដោយ ៖ សិលា