ខេត្តកណ្តាល ៖ អ្នកលក់ឡេដ៏ល្បីឈ្មោះ និងមានងារជាឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បន្ទាប់ពីបញ្ចប់ការសួរនាំនៅកន្លែងនគរបាល។
អ្នកនាង Love Riya ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល។
ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់។ បុគ្គលនេះបង្ហោះបំពុលសង្គមម្តងហើយ ម្តងទៀត និងមានពុតត្បុត ជាឈឺ ជាអ្នកមានបារមី ! ទីបំផុត គឺមិនអាចសូមទោសរួចខ្លួនទៀតឡើយ ៕
ដោយ ៖ សិលា
...