ស្លាប់ ៣០នាក់ នៅប្រទេសប៉ាគីស្ថានដោយគ្រោះទឹកជំនន់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយ នៅថ្ងៃសុក្រ ទី១៥ ខែសីហា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប៉ាគីស្ថាន បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងរដូវមូសុង បានបង្កជាគ្រោះរអិលបាក់ដីនិងទឹកជំនន់ភ្លាមៗ នៅពាសពេញតំបន់ភាគខាងជើងប្រទេស ជាហេតុនាំឱ្យមនុស្សយ៉ាងហោច៣០នាក់ បាត់បង់ជីវិត និងជាច្រើននាក់ទៀត ជាប់នៅក្រោមគំនរបាក់បែកនៃផ្ទះសម្បែងរបស់ពួកគេ។
អាជ្ញាធរប៉ាគីស្ថាន បាននិយាយថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មនុស្សយ៉ាងហោច២៣នាក់បានស្លាប់ ខេត្ត Khyber Pakhtunkhwa ដែលសម្បូរតំបន់ភ្នំ ខណៈ៧នាក់ផ្សេងទៀត បានស្លាប់នៅតំបន់ Kashmir ប៉ែកគ្រប់គ្រងដោយប៉ាគីស្ថាន។ ជាមួយគ្នានេះ មនុស្សជាង២០នាក់ បានជាប់ខ្លួន បន្ទាប់ពីលំនៅដ្ឋានប៉ុន្មានខ្នង បានរងការវាយប្រហារពីបំណាក់ដីនិងទឹកជំនន់ នៅស្រុក Bajaur។
រដូវមូសុងប្រចាំឆ្នាំតែងនាំមកនូវភ្លៀងធ្លាក់ចន្លោះ៧០-៨០ភាគរយ នៃទឹកភ្លៀងសរុបដែលធ្លាក់លើប្រទេសអាស៉ីខាងត្បូងមួយនេះ ហើយវាមានសារសំខាន់សម្រាប់វិស័យកសិកម្ម និងសន្តិសុខស្បៀងរបស់ប៉ាគីស្ថាន ប៉ុន្តែទន្ទឹមគ្នា វាក៏នាំមកនូវការបំផ្លិចបំផ្លាញខ្លាំងផងដែរ។ តួយ៉ាងកាលពីឆ្នាំ២០២២ ទឹកជំនន់រដូវមូសុងបានជន់លិចមួយភាគបីផ្ទៃប្រទេស និងផ្តាច់ជីវិតមនុស្សសរុបប្រមាណ ១៧០០នាក់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print