ភ្នំពេញ ៖ តាំងពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ៣ រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ សភាពការណ៍នៅជួរមុខតាមបន្ទាត់ព្រំដែននៃយោធភូមិភាគទី៤ និងទី៥ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ធម្មតា។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេចនីយ៍ឯក ម៉ាលី សុជាតា ។
ដោយឡែក ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស នាព្រឹកទី១៥ ខែសីហា ឆ្នាំ២០២៥ បន្តចុះត្រួតពិនិត្យទីតាំងមួយចំនួន សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលត្រូវដាក់ទីស្នាក់ការនៅក្នុងទីរួមខេត្តព្រះវិហារ ៕
ដោយ ៖ សិលា
...