កម្ពុជា មានស្មារតីរួបរួមគ្នាជាធ្លុងមួយ ការពារបូរណភាពទឹកដីដោយថ្លៃថ្នូរ

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា រួបរួមគ្នាជាធ្លុងមួយ ការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ជាទីបំផុត។ អ្នកនាំពាក្យក្រសួងការពារជាតិ គូសបញ្ជាក់ដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ១៥ ខែសីហាឆ្នាំ២០២៥នេះ។

អ្នកស្រីម៉ាលី សុជាតា បន្ថែមថា ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាង នឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផល ឆ្ពោះទៅការនាំមកវិញ នូវសន្តិភាព ស្ថិរភាព ប្រក្រតីភាពរបស់ប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតា បានថ្លែងថារាជរដ្ឋាភិបាល កងទ័ព និងប្រជាពលរដ្ឋកម្ពុជាទាំងមូលរួបរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូ និងអធិបតេយ្យភាពរបស់ ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់ជាទីបំផុត។ 

អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងថា ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ទាំង៧ប្រទេស បានបញ្ចប់ទស្សនកិច្ចពិនិត្យផ្ទាល់នៅទីតាំងគោលដៅដោយជោគជ័យ ក្នុងរយៈពេលពីរថ្ងៃ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print