លោកបណ្ឌិត គិន ភា ៖ មានប្រជាជនថៃមួយចំនួននៅលើបណ្ដាញព័ត៌មានសង្គមចង់ឱ្យធ្វើរបងព្រំដែននិងផ្ដាច់ទំនាក់ទំនងការទូតជាមួយកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា ៖ ខ្ញុំកត់សម្គាល់ឃើញថា មានប្រជាជនថៃមួយចំនួននៅលើបណ្ដាញព័ត៌មានសង្គមចង់ឱ្យធ្វើរបងព្រំដែននិងផ្ដាច់ទំនាក់ទំនងការទូតជាមួយកម្ពុជា។

លោកបណ្ឌិត គិន ភា បន្តថា ៖ សម្រាប់ខ្ញុំ ឱ្យតែកំណត់ខណ្ឌសីមានិងបោះបង្គោលបានត្រឹមត្រូវរួចរាល់ បើថៃចង់ធ្វើរបងព្រំដែនធ្វើទៅ ព្រោះប្រទេសដែលតែងតែរងការឈ្លានពានពីគេដូចកម្ពុជាយើងនេះ ចង់បានតែរបងការពារទឹកដីទេ មិនថាជារបងដែក របងថ្ម របងការទូត ឬរបងផ្លូវច្បាប់ទេ យើងទទួលយកទាំងអស់។

លោកបណ្ឌិត គិន ភា ថា ៖ ចំពោះការផ្ដាច់ចំណងការទូត ខ្ញុំគិតថា មិនមែនជាសេចក្តីប្រាថ្នារបស់យើងទេ តែបើគេចង់ផ្ដាច់ក៏ផ្ដាច់ទៅ។ តែយ៉ាងណាក្នុងនាមជាប្រទេសជិតខាងគ្នា ប្រក្រតីភាពនៃទំនាក់ទំនងការទូតគង់កើតឡើងវិញមិនយូរពេកទេ តែទំនុកចិត្តនិងអារម្មណ៍របស់ប្រជាជនលើកនេះ ប្រហែលជាត្រូវការពេលវេលាយូរដើម្បីផ្សះផ្សា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print