លោកប្រធានាធិបតី Trump បានប្រកាសអំពីលក្ខខណ្ឌសន្តិភាពរបស់សមភាគីរុស្ស៊ីលោក Putin នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃទី 16 ខែសីហា។ ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន Zelensky បាននិយាយថា ការដកកងទ័ពចេញពី Donetsk គឺមិនអាចទៅរួចទេ។
យោងតាមប្រភព ពីគេហទំព័រ Axios លក្ខខណ្ឌសន្តិភាពដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំណត់ក្នុងជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមមានការដកទ័ពអ៊ុយក្រែនទាំងស្រុងចេញពីខេត្តពីរគឺ Donetsk និង Luhansk ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទនៅល្ងាចថ្ងៃទី 15 ខែសីហា (ម៉ោងនៅអាមេរិក) លោក Trump និងបេសកជនពិសេស Steve Witkoff បានពន្យល់ប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងមេដឹកនាំនៃចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ហ្វាំងឡង់ អង្គការណាតូ និងគណៈកម្មការអឺរ៉ុបអំពីជំហររបស់លោកពូទីន។
សូមបញ្ចាក់ថា ពលរដ្ឋនៅក្នុងខេត្តពីរគឺ Donetsk និង Luhansk បានបោះឆ្នោតផ្តាច់ខ្លួនចេញពីអ៊ុយក្រែន ទៅចូលជាមួយរុស្ស៊ី ទាំងនោះហើយរុស្ស៊ីចាំបាច់ត្រូវតែការពារនូវឆន្ទរបស់ពលរដ្ឋ មិនអោយពលរដ្ឋនៅក្នុងខេត្តទាំងពីរខកចិត្តនោះឡើយ។
ពាក់ព័ន្ធបញ្ហាសន្តិភាពអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា មេដឹកនាំអាល្លឺម៉ង់បានស្នើឡើងថា កិច្ចប្រជុំត្រីភាគីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់់បើកធ្វើជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន អាចប្រព្រឹត្តទៅនៅអឺរ៉ុប។
ក្នុងកិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំយល់ថា ជំនួបកំពូលត្រីភាគីបែបនោះ នឹងកើតមានឡើង។ កាលបរិច្ឆេទនិងទីតាំង គឺមិនទាន់សម្រេចជ្រើសរើសនៅឡើយទេ ហើយយើងបានស្នើថា កន្លែងរៀបចំគឺអាចនៅទីតាំងណាមួយលើទឹកដីអឺរ៉ុប»។
គួរបញ្ជាក់ថា មុនជំនួបកំពូលទ្វេភាគីរបស់លោក ជាមួយលោក ពូទីន នៅរដ្ឋ Alaska កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីជជែកអំពីសង្រ្គាមនៅអ៊ុយក្រែន លោក ត្រាំ បានប្រាប់ឱ្យដឹងថា រូបលោកនិងក្រុមមេដឹកនាំអឺរ៉ុប ចង់ឃើញមានកិច្ចប្រជុំកំពូលមួយផ្សេងទៀតកើតឡើង ដែលនឹងមានការចូលរួមពីលោក ហ្សេលេនស្គី ផងដែរ៕
រូបថត: Reuters