គ្រួសាររបស់ទេសចរម៉ាឡេស៊ីដែលត្រូវដុតទាំងរស់នៅទីក្រុងបាងកក បានត្អូញត្អែរថា ថ្លៃសំណងរបស់រដ្ឋាភិបាលថៃ នឹងមិនគ្រាន់ឡើយសម្រាប់ការព្យាបាលកូន ធ្វើអោយប្រទេសជាតិមួយនេះ កាន់តែអាប់ឱន ! 

ចែករំលែក៖

ប្រទេសថៃ : មុខមាត់ថៃកាន់តែអាប់ឱន ក្រោយឪពុកទេសចរម៉ាឡេស៊ី អះអាងថា ថ្លៃសំណង ព្យាបាលកូនរបស់ពួកគេ មិនគ្រាន់ ខណៈគ្រួសាររបស់ទេសចរម៉ាឡេស៊ីនេះដែលត្រូវដុតទាំងរស់នៅទីក្រុងបាងកក និងធ្វើឱ្យពិភពលោកបានមើលឃើញពីភាពដ៏សាហាវឃោរឃៅរបស់ប្រជាជនថៃ មើលទៅគួរឱ្យខ្លាច ! គេខកចិត្ត មិនដឹងថា សំដីផ្អែមល្ហែមរបស់ពួកគេ ខុសអំពីអត្តចរិត ដូចមេឃនឹងដី ។

សូមបញ្ជាក់ថា : គ្រួសាររបស់ទេសចរម៉ាឡេស៊ីដែលត្រូវដុតទាំងរស់នៅទីក្រុងបាងកក បានត្អូញត្អែរថា ថ្លៃសំណងរបស់រដ្ឋាភិបាលថៃ នឹងមិនគ្រាន់ឡើយសម្រាប់ការព្យាបាលកូនរបស់ពួកគេ ដែលកត្តានេះធ្វើឲ្យមុខមាត់របស់ប្រទេសថៃលើឆាកអន្តរជាតិ កាន់តែអាប់ឱន។
តាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃសៅរ៍ទី១៦ខែសីហាឆ្នាំ២០២៥ រដ្ឋាភិបាលទីក្រុងបាងកក បញ្ជាក់ថា ខ្លួននឹងរ៉ាប់រងថ្លៃព្យាបាលទេសចរទាំងពីរក្នុងម្នាក់ ៥០០ ០០០បាត (១៥ ៤០០ដុល្លារអាមេរិក) បន្ថែមពីលើថ្លៃសងជំងឺចិត្ត ម្នាក់ ៥០ ០០០បាត ក្រោមគម្រោងជំនួយដល់ទេសចរដែលរងរបួសក្នុងបទល្មើសព្រហ្មទណ្ឌ ឬគ្រោះថ្នាក់ជាក់ស្តែង។
ទោះបីជាយ៉ាងណាក៏ដោយ លោក Gan Kin In ដែលត្រូវជាឪពុករបស់ទេសចរម៉ាឡេស៊ីឈ្មោះ Gan Xiao Zhen បានបង្ហាញក្តីបារម្ភថា ទឹកប្រាក់ប៉ុណ្ណឹង គឺមិនអាចព្យាបាលរបួសកូនរបស់គាត់នៅក្នុងប្រទេសថៃគ្រាន់ទេ ដោយសារថ្លៃព្យាបាលនៅទីនោះ ថ្លៃពេក។ លើសពីនេះ ក្រុមគ្រួសារនោះ ក៏មានកង្វល់ដែរថា ថ្លៃព្យាបាលអាចលើសថ្លៃធានារ៉ាប់រងទៅទៀត។
ប្រទេសថៃមានគោលនយោបាយផ្តល់សំណងដល់ទេសចរបរទេសដែលរងគ្រោះដោយគ្រោះថ្នាក់ ឬបទល្មើសនៅក្នុងប្រទេសរបស់ខ្លួន។ គោលនយោបាយនេះគ្រប់គ្រងដោយ មូលនិធិជំនួយដល់ជនរងគ្រោះជាជនបរទេស ដែលស្ថិតនៅក្រោមក្រសួងទេសចរណ៍និងកីឡាថៃ។
ទេសចរដែលអាចទទួលបានសំណងគឺជាអ្នកទទួលគ្រោះថ្នាក់មិនមែនបណ្តាលមកពីការធ្វេសប្រហែសផ្ទាល់ខ្លួន ការប្រព្រឹត្តបទល្មើស ឬសកម្មភាពខុសច្បាប់។
ករណីស្លាប់ គឺទទួលបានសំណងរហូតដល់ ១ ០០០ ០០០ បាត (ជាង ២៧ ៣០០ ដុល្លារអាមេរិក) រួមទាំងការចំណាយលើការបញ្ជូនសពត្រឡប់ទៅប្រទេសកំណើត។

ករណីបាត់បង់សរីរាង្គឬពិការភាពអចិន្ត្រៃយ៍ ទទួលបានសំណងរហូតដល់ ៣០០ ០០០ បាត (ជាង ៨ ២០០ ដុល្លារអាមេរិក)។ ចំណែកការចំណាយលើថ្លៃព្យាបាល ទទួលបានសំណងជាក់ស្តែង រហូតដល់អតិបរមា ៥០០ ០០០ បាត (ជាង ១៣ ៦៥០ ដុល្លារអាមេរិក)។
ទោះបីជាយ៉ាងណាក៏ដោយ គោលនយោបាយនេះត្រូវគេមើលឃើញថា កំពុងធ្វើឲ្យប្រទេសថៃបាត់បង់ទំនុកចិត្តពីអន្តរជាតិព្រោះតែហេតុការណ៍ថ្មីៗលើទេសចរម៉ាឡេស៊ី។ ពួកគេត្រូវជនជាតិថៃ ដុតទាំងរស់បង្កការរលាកធ្ងន់ធ្ងរសឹងតែអស់ជីវិត ប៉ុន្តែការរ៉ាប់រងថ្លៃព្យាបាលគឺមិនគ្រប់គ្រាន់ឡើយ ដែលបង្ខំឲ្យគ្រួសាររបស់ពួកគេត្រូវបន្ថែមលុយផ្ទាល់ខ្លួន ដើម្បីមើលរបួស។
ម្យ៉ាងក្រៅពីបញ្ហាជាមួយគោលនយោបាយនេះហើយនោះ មុខមាត់របស់ប្រទេសថៃលើឆាកអន្តរជាតិ ក៏កំពុងខូចជាបណ្តើរៗដែរ ព្រោះថា ប្រទេសនេះលែងមានសុវត្ថិភាពសម្រាប់ទេសចរទៀតហើយ។ ក្នុងនោះភ្ញៀវទេសចរណ៍បរទេស បានធ្លាក់ចុះយ៉ាងគំហុក ! មិនត្រូវបានទទួលនូវទំនុកចិត្ត អំពីសុវត្ថិភាព នៅក្នុងប្រទេសមួយនេះ ។ សូម្បីតែបច្ចុប្បន្ន នៅក្នុងប្រទេសថៃ គ្មានក្បាលម៉ាស៊ីនដឹកនាំច្បាស់លាស់ បង្កឲ្យមានភាពអសន្តិសុខ ការបាញ់ប្រហារ ទាហានរត់ចោលជួរ ក្រុមគ្រួសារ សាច់ញាតិ សពដែលបានពលី ក្នុងសង្គ្រាម ទាមទារឱ្យ រដ្ឋាភិបាល មេទ័ព ស្វះស្វែងប្រគល់សាកសព មកឱ្យក្រុមគ្រួសាររបស់ពួកគេ ជាមួយនឹងទឹកប្រាក់ ក្នុងសពម្នាក់ ១០លានបាត។
ថៃហាក់ដូចជាមានសត្រូវច្រើន បន្ទាប់ពីដឹកនាំប្រទេសមួយនេះ គ្មានជំហរច្បាស់លាស់ រហូតដល់ឈ្លានពានរំលោភលើបូរណភាពទឹកដីប្រទេសកម្ពុជានោះទៀតផង។ បច្ចុប្បន្ន ពិភពលោកបានមើលឃើញយ៉ាងច្បាស់ គ្រប់បែបយ៉ាងព័ត៌មានពីប្រទេសថៃ ច្រើនគ្មានការពិត រហូតដល់អ្នកឆ្លងឆ្លើយព័ត៌មាន ប្រចាំសេតវិមាន របស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ បញ្ជាក់ថា ថៃជាអ្នករំលោភបំពានមកលើប្រទេសកម្ពុជា ក្នុងនោះ សូម្បីតែប្រជាពលរដ្ឋ ក៏ពួកគេបានប្រើប្រាស់កម្លាំងយោធាមករំលោភយកដី ផ្ទះសំបែងទៀតផង ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print