លោក Michael ថ្លែងថា បេសកកម្មរបស់គាត់គឺស្វែងរកការពិតពេញលេញនៅពីក្រោយជម្លោះព្រំដែនពីប្រទេសទាំងសងខាង កម្ពុជា-ថៃ ហើយរាយការណ៍ទៅកាន់ប្រជាជនអាម៉េរិក និងពិភពលោក

ចែករំលែក៖

ភ្នំពេញ : មុនពេលចាកចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាម៉េរិកវិញនៅថ្ងៃច័ន្ទស្អែកនេះ លោក Michael Alfaro បានទទួលការអញ្ជើញពីរដ្ឋាភិបាលថៃឲ្យទៅស្តាប់រឿងរបស់ភាគីថៃវិញម្តង។ លោក Michael ថ្លែងថា បេសកកម្មរបស់គាត់គឺស្វែងរកការពិតពេញលេញនៅពីក្រោយជម្លោះព្រំដែនពីប្រទេសទាំងសងខាង ហើយរាយការណ៍ទៅកាន់ប្រជាជនអាម៉េរិក និងពិភពលោក។ នេះជាការបញ្ជាក់ពីលោក ពុយគា ប្រធានក្លឹបអ្នកកាសែតកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ។

Before leaving Cambodia to return to the United States on August 18, 2025, Michael Alfaro received an invitation from the Thai government to hear their side of the story. He said that his mission is to fully seek the truth behind this border conflict from both sides and report it to the American people and the world. ។
សូមបញ្ជាក់ថា , ទីបំផុតសំឡេងអំពាវនាវរបស់លោក Michael Alfaro បានឮដល់សេតវិមានហើយ ដោយពេលនេះ ប្រធានាធិបតី ត្រាំ ក៏បានដឹងពីចរិតពិតរបស់ថៃដែរ!

តាមរយៈ វីដេអូ Live របស់លោក Michael Alfaro ត្រូវបានលោក Gary Franchi ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានពីសេតវិមានបានយកទៅបង្ហោះបន្ត ដោយក្នុងសំណេរនោះ លោកបានលើកឡើងថា ប្រធានាធិបតី ដូណាល់ត្រាំ ហើយ ដោយក្នុងសំណេរលោកក៏បានរំលេចយ៉ាងច្បាស់ពីករមិនគោរពបទឈប់បាញ់ដែលមានការចូលរួមខ្នះខ្នែងដោយផ្ទាល់ពីលោក ត្រាំ ព្រោះថៃ បាន ចាប់ កងកម្លាំងកម្ពុជា២០ រូបនៅក្រោយបទឈប់បាញ់ចូលជាធរមាន។ ត្បិតថាថៃព្រមដោះលែងមក២នាក់មកវិញ ហើយលោកបាននិយាយថា ថៃ ត្រូវតែដោះលែងពួកគេទាំងអស់ភ្លាមៗ។

ជាចុងក្រោយលោក Gary Franchi បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាគួរត្រូវបានទទួលសន្តិភាព កិត្តិយស និងការគោរព។ កសិករ និងគ្រួសារដែលតែប៉ុណ្ណោះចង់រស់នៅក្នុងសុវត្ថិភាព មិនគួរត្រូវបានគេបំភ័យដោយអំពើឈ្លានពានឡើយ។

ការបង្ហោះរបស់លោក មិនមែនធ្វើតែមាត់នោះឡើយ តែបានភ្ជាប់វីដេអូរាយការណ៍ ដែលជារបាយការណ៍ពីលោក  Michael ដែលបានបាត់ចេញពីហ្វេសប៊ុកនោះផងដែរ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print