ខេត្តបាត់ដំបង៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា [បច្ចុប្បន្នភាព]៖ សូមជម្រាបជូនបណ្តាញសារព័ត៌មាន និងសាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ កំណាត់ផ្លូវដែកភាគខាងជើងដែលបាក់ស្រុតប្រមាណ៧០ម៉ែត្រ បានជួសជុលរួចរាល់ និងដាក់ឲ្យដំណើរការបណ្តោះអាសន្នហើយ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ មានករណីរថភ្លើងខ្សែប្រេងតេលាបានធ្លាក់ផ្លូវខ្សែផ្លូវដែកទិសខាងជើង (ខ្សែរថភ្លើងខ្សែប្រេងទិសដៅភ្នំពេញទៅបឹងព្រីង ខេត្តបាត់ដំបង)ចំណុចកើតហេតុ PK274 ស្ថិតភូមិទួលតាឯក សង្កាត់ទួលតាឯក នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សូមរម្លឹកដែរថា ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសារកត្តាផ្លូវស្រុតដោយបណ្តាលឱ្យធ្លាក់ចំនួន៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូ និងផ្លូវដែកខូចខាត ៧០ម៉ែត្រ ដែលករណីនេះ មិនមានរងគ្រោះដល់មនុស្សទេ។
ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសារកត្តាផ្លូវស្រុតដោយបណ្តាលឱ្យធ្លាក់ចំនួន៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូ និងផ្លូវដែកខូចខាត ៧០ម៉ែត្រ ដែលករណីនេះ មិនមានរងគ្រោះដល់មនុស្សទេ។
ដោយឡែកនៅចំពោះមុខ សមត្ថកិច្ច និងអាជ្ញាធរបានដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍បន្ទាន់៕