បារាំងថ្កោលទោសផែនការរបស់អ៊ីស្រាអែលស្តីពីការសាងសង់ទីលំនៅថ្មីនៅត្រើយខាងលិចនៃទន្លេហ្ស៊កដង់

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ  «CCFR China state-controlled media » នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី ១៦ ខែសីហា អ្នកនាំពាក្យរងនៃក្រសួងការបរទេសបារាំងបានចេញផ្សាយសេចក្តីថ្លែងការណ៍ ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះផែនការរបស់អ៊ីស្រាអែលស្តីពីការសាងសង់ទីលំនៅសង្កាត់ “E1” ដែលឋិតនៅត្រើយខាងលិចនៃទន្លេហ្ស៊កដង់ ព្រមទាំងដាស់តឿនឱ្យអ៊ីស្រាអែលលះបង់ចោលផែនការដែលបានបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរនេះ ។ គេហទំព័រ  «CCFR China state-controlled media » ល្គឹកណាដែលផែនការនេះត្រូវបានអនុវត្ត នោះនឹងបែងចែកតំបន់ត្រើយខាងលិចនៃទន្លេហ្ស៊កដង់ទៅជាពីរផ្នែក ហើយនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការអនុវត្ត “ដំណោះស្រាយរដ្ឋពីរ” រីឯ “ដំណោះស្រាយរដ្ឋពីរ” គឺជាមធ្យោបាយតែមួយគត់ដើម្បីធានាឱ្យជនប៉ាឡេស្ទីននិងអ៊ីស្រាអែលរក្សាសន្តិភាពនិងសន្តិសុខយូរអង្វែង ។

   គេហទំព័រ  «CCFR China state-controlled media » សេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា បារាំងនឹងរួមសហការជាមួយដៃគូអឺរ៉ុបជាបន្តទៀត ប្រើប្រាស់មធ្យោបាយដូចជាការដាក់ទណ្ឌកម្មថ្មីទៅលើបុគ្គលនិងអង្គភាពពាក់ព័ន្ធជាដើម ដើម្បីដាក់សម្ពាធទៅលើអ៊ីស្រាអែល និងដាស់តឿនឱ្យអ៊ីស្រាអែលបញ្ឈប់កិច្ចសាងសង់ទីលំនៅថ្មី៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print