ប្រជាពលរដ្ឋខ្មែរ និង ព្រះសង្ឃក្រៅប្រទេស ប្រមាណ ជាង១០០០នាក់ បានជួបជុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងទង្វើរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់របស់ប្រទេសថៃ

ចែករំលែក៖

នាទីក្រុងអាឌឺឡែត ៖ ប្រជាពលរដ្ឋកម្ពុជានៅទីក្រុងអាឌឺឡែត បានស្នើសុំឱ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ឱ្យប្រទេសថៃគោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ បន្ទាប់ពីបានតាមដានឃើញថា ព័ត៌មានបង្ហាញពីសកម្មភាពថៃ បន្តឈ្លានពាន ។

សូមបញ្ជាក់ថា ៖ រដ្ឋអូស្រ្តាលីខាងត្បូង ប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរ និង ព្រះសង្ឃ រួមមានប្រមាណ ជាង១០០០នាក់ បានជួបជុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងទង្វើរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់របស់ប្រទេសថៃ។  ជាមួយគ្នានេះ ប្រជាពលរដ្ឋកម្ពុជានៅទីក្រុងអាឌឺឡែត បានស្នើសុំឱ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ឱ្យប្រទេសថៃគោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ។

ជាមួយគ្នានេះដែរ បងប្អូនសហគមន៍ខ្មែរ ក៏បានថ្លែងអំណរគុណនិង ដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកប្រធានាធិបតី DONALD TRUMP ដែលបានជួយដឹកនាំសម្របសម្រួល ដើម្បីឱ្យមានបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងកងកម្លាំងយោធាកម្ពុជា និងថៃដើម្បីសន្តិភាព និង ស្នើដល់លោកប្រធានាធិបតី បន្តតាមដានសភាពការណ៍ នៃបទឈប់បាញ់ និង ការដោះលែងវីរះកងទ័ពកម្ពុជា ដែលកងទ័ពសៀមឈ្លានពានបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន។

នៅកម្ពុជា រាជរដ្ឋាភិបាល មានជំហរច្បាស់លាស់គោរពយ៉ាងខ្ជាប់ខ្ជួនបទឈប់បាញ់ ស្រឡាញ់ព្រំដែនសន្តិភាព ។ 

ដោយឡែក លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយនិងបន្តអត់ធ្មត់ដោយជឿជាក់លើថ្នាក់ដឹកនាំដែលកំពុងខិតខំដើម្បីបុព្វហេតុសុខសន្តិភាព អធិបតេយ្យភាពនិងបូរណភាពទឹកដីពេញលេញ ។ ក្នុងនោះ អ្នកនាំពាក្យក្រសួងការពារជាតិក៏ថ្លែងថា ៖ កម្ពុជាបន្តអំពាវនាវឱ្យថៃអនុវត្តកិច្ចព្រមព្រៀង ដោយប្រគល់យោធិនទាំង១៨រូប ឱ្យបានជួបជុំគ្រួសារឡើងវិញ។ កងកម្លាំងកម្ពុជាទាំងនោះ ត្រូវបានថៃចាប់ខ្លួន ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print