ខេត្តព្រះវិហារ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី សុខា គងពិសី បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យផ្ទាល់ពីស្ថានភាពរស់នៅរបស់បងប្អូនជនភៀសខ្លួន ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ។
ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត និងលោកស្រី ក៏បានដឹកនាំក្រុមការងាររៀបចំចម្អិនម្ហូបអាហារមានដូចជាសម្លការី និងនំបុ័ង ដើម្បីចែកជូនបងប្អូនជនភៀសខ្លួនបរិភោគ។
សកម្មភាពនេះបានសបញ្ជាក់អោយឃេីញពីការយកចិត្តទុកដាក់ និងការចូលរួមចំណែកយ៉ាងសកម្មរបស់លោកអភិបាលខេត្ត និងលោកស្រី ក្នុងការជួយសម្រាលបន្ទុក ក៏ដូចជាផ្ដល់កម្លាំងចិត្តដល់បងប្អូនជនភៀសសឹក ក្នុងគ្រាដ៏លំបាកនៃការចេាកចេញពីភូមិឋានមករស់នៅទីសុវត្ថិភាព ៕
...