ជនជាតិចិនបេីករថយន្ត​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ហោះ​គងជាប់​ទៅ​មុខ​លែង​រួច​  

ចែករំលែក៖

ភ្នំពេញ​៖ រថយន្ត​តូយ៉ូតា​ព្រុស​បេីក​ដោយ​បុរស​ជនជាតិ​ចិន​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រថយន្ត​ហោះ​ទៅគងជាប់​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ ។
​  ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅម៉ោង១០យប់ថ្ងៃ​ទី​១៧ខែ​សីហា​ឆ្នាំ​២០២៥​ ជិត​រង្វង់​មូល​កោះពេជ្រ​ ផ្លូវ​កោះពេជ្រ​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។
​  តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កេីត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់បេីក​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រុស​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BF- 0901 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កោះពេជ្រ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ក៏បាន​បើកជែង​គ្នា​ ធ្វេី​ឲ្យរថយន្ត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង​ ហើយហោះ​គងជាប់​ពី​លេីក្បាល​នាគ​ថ្ម​រង​ការ​ខូចខាត​ខ្ទេច​ស្រុញ​ផ្នែក​ខាង​មុខ​រថយន្ត តែ​មិន​មានគ្រោះថ្នាក់​ដល់​មនុស្ស​ទេ។
​ ដោយ​ឡែក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​វិញ​រងការ​ខូចខាត​តិចតួច​តែ​ប៉ុណ្ណោះ​  ។
​  ចំពោះករណី​នេះ​ក៏មានតំណាង​ភាគីទាំងពីរ​បាន​សម្រប​សម្រួល​គ្នា​ដោយ​ខាង​រថយន្ត​ជួយ​ចេញ​ថ្លៃ​ការ​ជួសជុល​អោយ​ទៅ​ខាង​ក្រុម​ហ៊ុន​កោះពេជ្រ​បញ្ចប់​រឿង​តែ​ម្តង​  ៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print