កាសែតអាម៉េរិកថា៖ មហិច្ឆតាឈ្លានពានរបស់«ផាតក្លាង»នឹងលក់មុខមាត់សៀមលើឆាកអន្តរជាតិ

ចែករំលែក៖

អាម៉េរិក៖ អ្នកសរសេរកាសែតជើងចាស់ដែលមានសញ្ជាតិអូស្រា្តលីមានបទពិសោធន៍សរសេររឿងរ៉ាវព័ត៌មាននៅអាស៊ី និងតំបន់មជ្ឈិមបូព៌ាជាច្រើនលោក Luke Hunt ដែលមានវ័យ ៦៣ឆ្នាំបានវិភាគ នឹងប៉ានប្រមាណថាមហិច្ឆតាឈ្លានពានរបស់មេទ័ពភូមិភាគ២ (ប៊ុនស៊ីន ផាតក្លាង) មកលើប្រទេសកម្ពុជានឹងនាំប្រទេសថៃបាក់មុខមាត់លើឆាកអន្តរជាតិ។

តាមរយៈសំណេររបស់លោកចេញផ្សាយសារដោយព័ត៌មាន THE DIPLOMAT បានរៀបរាប់ថាក្នុងហេតុផលដែលនាំឲ្យថៃខូចមុខមាត់នៅលើឆាកអន្តរជាតិរាប់ចាប់តាំងពីការចាប់ទាហានកម្ពុជា១៨នាក់ស្របពេលដែលបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី ២៨ ខែ កក្កដា ហើយទាហានថៃនៅតែបន្តមិនគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ដូចជាចាប់ផ្តើមធ្វើរបងព័ទ្ធផ្ទះពលរដ្ឋខ្មែរដោយលួសបន្លានឹងបំពានកិច្ចព្រមព្រៀងជាមួយភាគីកម្ពុជា។

ក្នុងនោះក៏មានភស្តុតាងដែលលេចចេញពីខេត្តបន្ទាយមានជ័យដូចទាហានប៉ារ៉ាខ្មៅថៃបានព័ទ្ធលួសបន្លា រនាំង និងសំបកកង់រថយន្តប្រើប្រាស់សម្រាប់ធ្វើរបងបិទតំបន់ជម្លោះ រួមទាំងផ្ទះដែលប្រជាជនកម្ពុជាធ្លាប់រស់នៅ។ទាហានថៃបញ្ឈប់ការទន្ទ្រាននិងលួចដកខ្លួនចេញ នៅពេលដែលអ្នកសង្កេតការណ៍យោធាបរទេសបានចាប់ផ្តើមទៅដល់កន្លែងជម្លោះជាក់ស្តែង ហើយនៅពេលដែលចប់ការត្រួតពិនិត្យថៃក៏បន្តមកទន្ទ្រានលើទឹកដីកម្ពុជាម្តងទៀត។

...

តាមអ្នកកាសែតដដែលរូបនេះថារឿងរ៉ាវរបស់ថៃគឺធ្វើឡើងតាមមហិច្ឆតាឈ្លានពានរបស់មេយោធារឧត្តមសេនីយ៍ឯក ប៊ុន ស៊ីងផាតក្លាង ដែលចង់កាន់កាប់ដណ្តើមយកប្រាសាទតាក្វាយ (ប្រាសាទតាក្របីជាភាសាខ្មែរ) មកវិញដែលប្រាសាទទាំងនេះជាសម្បត្តិរបស់ប្រទេសកម្ពុជាតាំងពីបុរាណកាលមក។ ជម្លោះនេះបានរុញច្រាននិងបង្ហាញ ពីភាពមិនច្បាស់លាស់របស់មហិច្ឆតាឈ្លានពានរបស់មេទ័ពភូមិភាគ២ ទៅកាន់ឆាកអន្តរជាតិដោយថៃបានធ្វើសកម្មភាពឯកតោភាគី ដែលរួមមានការបិទប្រាសាទមាន់ធំ នឹងបិទព្រំដែនជាដើមដោយមិនប្រាប់ភាគីកម្ពុជាជាមុនដែលជាដើមហេតុនាំឲ្យកើតមានសង្រ្គាមកម្ពុជា-ថៃកាលពីព្រឹកថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥៕ រក្សាសិទ្ធិអត្ថបទប្រែសម្រួលដោយ៖ ស៊ីស៊ីថាមស៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print