ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​សណ្តោង​កុងតឺន័រ​បេីក​បុក​ស្លាប់​ ហើយរថយន្ត​បេីក​រត់​បាត់​

ចែករំលែក៖

​ ភ្នំពេញ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ចេញ​ពី​ចាក​សាំង​ ត្រូវ​រថយន្ត​សណ្តោង​កុងតឺន័រ​បេីក​បុក​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ ចំណែករថយន្តបេីកគេចបាត់​ ។
​ហេតុការណ៍នេះបានកើតឡើងនៅវម៉ោង​១០និង៣០យប់​ថ្ងៃ​ទី​១៧ខែ​សីហា​២០២៥ នៅតាមមហាវិថី​ឈ្នះ​ឈ្នះ​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ។
​សមត្ថកិច្ចបានឲ្យដឹងថាសព​ជន​រងគ្រោះ​មាន​ឈ្មោះ​ សុង​ ចាវ​ អាយុ​ 30ឆ្នាំ​មុខរបរ​ ជាង​ជួសជុល​ម៉ូតូ​ ស្នាក់នៅ​ម្តុំ​ភ្នំ​បាសិត​ ខេត្ត​កណ្តាល​ មាន​ស្រុក​កំណើត​ ភូមិ​គកធំ​ ឃុំ​ព្រៃស្រឡិត​ ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង​ ។

ប្រភពព័ត៌មាននៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា​ មុន​ពេល​កេីត​ហេតុ​ គេបានឃើញ​បុរស​ជន​រងគ្រោះ​បានជិះ​ម៉ូតូ​ម៉ាក​ ហុងដា​ អ៊ែរប្លែក​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AM 5102 បានជិះចេញពីចាក់​សាំង​ បើកឆ្លង​កាត់​ទទឹង​ផ្លូវ​ ស្រាប់តែត្រូវរថយន្ត​​សណ្តោង​កុងតឺន័រ​ មិន​ស្គាល់​ម៉ាក​និង​ស្លាក​លេខ​ បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​ឈ្នះ​ឈ្នះ​ ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ជ្រុល​ទៅ​បុក​ម៉ូតូ​​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​ខ្ទាត​ទាំង​ម៉ូតូនិង​មនុស្ស​ប្រហែល​២០ម៉ែត្រ​ បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ ចំនែក​រថយន្ត​វិញ​បានបេីក​ទៅ​មុខ​រត់​គេច​បាត់​ស្រមោល​ ។

​បន្ទាប់ពី​កេីត​ហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​លិខិត​ប្រគល់​សព​អោយ​សាច់ញាតិ​យក​ទៅ​​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ចំនែក​ម៉ូតូ​សមត្ថកិច្ច​វាស់​វែង​យក​ទៅ​រក្សា​ទុក​ដេីម្បី​​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​មក​ទទួល​ខុសត្រូវ​ផង​ដែរ​ ៕

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print