យុវជនម្នាក់ទៅរកត្រីជាមួយមិត្តភ្តិ តែមិនចេះហែលទឹកក៏លង់ទឹកស្លាប់គួរឲ្យសង្វែគ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានទៅរកត្រីជាមួយមិត្តភក្តិតែមិនចេះហែលទឹកក៏លង់ស្លាប់គួរឲ្យសង្វែគ ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅចំណុចក្នុងរណ្ដៅដីលិចទឹក ផ្លូវលំ ភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះ: មានឈ្មោះ ធី ធាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពពីមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ជនរងគ្រោះ និងមិត្តភក្តិបានអូសសំណាញ់ចាប់ត្រីនៅកន្លែងកើតហេតុរួចក៏លង់លិចចូលទៅក្នុងទឹក លុះនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ទើបរកឃើញសាកសព ។
បេីតាមការបំភ្លឺពីឈ្មោះ សុខ ឃឿន ភេទប្រុស ជាមិត្តភក្តិរបស់ជនរងគ្រោះបានឲ្យដឹងថា : កន្លងមកខ្ញុំ និងជនរងគ្រោះព្រមទាំងមិត្តភក្តិផ្សេងទៀតធ្លាប់ទៅអូសសំណាញ់រកត្រីជាមួយគ្នា ហើយជនរងគ្រោះមិនចេះហែលទឹកទេ នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ខ្ញុំ និងជនរងគ្រោះព្រមទាំងមិត្តភក្តិចំនួន០៣នាក់ទៀតបានបបួលគ្នាទៅអូសត្រីនៅកន្លែងកើតហេតុជាលើកដំបូង ពេលទៅដល់ពួកខ្ញុំបានអូសសំណាញ់ដើរទៅក្នុងទឹក ពេលនោះក៏ស្រាប់តែលិចជនរងគ្រោះចូលទៅក្នុងទឹកបាត់ ទើបខ្ញុំបានស្រវេស្រវាចាប់ដៃជនរងគ្រោះដែរតែចាប់មិនបាន ហើយក៏មិនឃើញជនរងគ្រោះងើបចេញពីក្នុងទឹក ទើបខ្ញុំ និងគ្នីគ្នាបានឡើងមកលើប្រាប់ទៅសមត្ថកិច្ច និងមានក្រុមសង្គ្រោះមកមុជទឹករាវរកជនរងគ្រោះ។ នៅវេលាម៉ោងប្រហែល១០ និង៤៥នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ទើបរាវរកឃើញសាកសពជនរងគ្រោះ ។
យោងតាមការពិនិត្យនៅកន្លែងកើតហេតុ និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ជនរងគ្រោពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដ ។ បច្ចុប្បន្ននេះ សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print