អាជ្ញាធរមីន រៀបចំសន្និសីទសារព័ត៌មាន ស្តីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន

ចែករំលែក៖

អាជ្ញាធរមីន ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានអញ្ជើញជាអធិបតីសន្និសីទសារព័ត៌មាន ស្តីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន ក្រោមប្រធានបទ “កម្ពុជា ប្រទេសស្រលាញ់សន្តិភាព”។

កម្ពុជាសូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃដែលថាកម្ពុជាដាក់មីនថ្មី។ ភាគីថៃបានយកវិស័យមីនបង្កឲ្យមានការឈ្លានពានលើទឹកដីកម្ពុជា។

មីន គឺជាសត្រូវរបស់កម្ពុជា និងប្រជាជនខ្មែរ នៅលើពិភពលោកនេះ កម្ពុជាគឺជាប្រទេសនាំមុនគេ ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន និងបានចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការទប់ស្កាត់ការប្រើប្រាស់មីន។

កម្ពុជាសូមអំពាវនាវដល់ភាគីថៃបញ្ចប់មហិច្ឆិតាបំពានកម្ពុជា ងាកមកកសាងសន្តិភាព មិត្តភាពទំនាក់ទំនងល្អ ក្នុងនាមជាប្រទេសជិតខាង និងរួមគ្នាដើម្បីកសាងលើកម្ពស់ ជីវភាពរបស់នៅរបស់ប្រជាជនទាំងសងខាងនាពេលអនាគត។

កម្ពុជានៅតែបន្ដបើកទ្វារ ដើម្បីកិច្ចសហប្រតិបត្ដិការ រវាងកម្ពុជា-ថៃ លើការងារបោសសំអាតមីន នៅពេលវិលមកភាពប្រក្រតីឡើងវិញ ហើយនឹងការជជែកគ្នារវាងបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ៕

...

ប្រភព ៖ អាជ្ញាធរមីន កម្ពុជា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print