ថៃ ៖ សកម្មប្រយុទ្ធផ្តាច់ខ្លួនភាគខាងត្បូងថៃមួយក្រុម បានបើកការវាយប្រហារក្នុងស្រុក Waeng នៃខេត្ត Narathiwat ដោយកំណត់គោលដៅលើរោងចក្រគីមីមួយកន្លែង។
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃចន្ទទី១៨ខែសីហាឆ្នាំ២០២៥, សកម្មប្រយុទ្ធ១០ទៅ១៥នាក់ បានបើកការវាយប្រហារ រួមទាំងការបំផ្ទុះគ្រាប់បែកផងដែរ ដោយបង្កការខូចខាតដល់រោងចក្រ Price of Wood Green Energy Co Ltd កាលពីចុងសប្តាហ៍ ធ្វើឲ្យរោងចក្រផ្អាកប្រតិបត្តិការ។
ទោះបីជាយ៉ាងណាក៏ដោយ មេបញ្ជាការភូមិភាគ៤ លោក Paisal Nusang បញ្ជាក់ថា មិនមានជនស៊ីវិលណាម្នាក់ស្លាប់និងរងរបួសក្នុងការវាយប្រហារនោះទេ៕
...
ប្រភព៖ (Bangkok Post)