លោកបណ្ឌិត ទូច សុឃៈ ៖ «គេបំផុសឱ្យមានការស្អប់ជាតិសាសន៍និងរើសអើងផលិតផល មុខទំនិញ ដែលជាយុទ្ធវិធី ដើម្បីឱ្យក្រុមណាមួយយកមកដុតរោល បែប«ដុតឱ្យខ្លោច រោចឱ្យឆៅ» ដែលពេលខ្លះឈានដល់ហិង្សា… !

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា ៖  «គេបំផុសឱ្យមានការស្អប់ជាតិសាសន៍ និងរើសអើងផលិតផល មុខទំនិញ ដែលជាយុទ្ធវិធីដើម្បីឱ្យក្រុមណាមួយយកមកដុតរោល បែប«ដុតឱ្យខ្លោច រោចឱ្យឆៅ» ដែលពេលខ្លះឈានដល់ហិង្សា…។ លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ថា ៖ រឿងនេះគ្រោះថ្នាក់ ដែលយើងមិនត្រូវធ្លាក់ចូលអន្ទាក់គេទេ។ នៅចំពោះមុខ យើងរួមគ្នាគាំទ្រថ្នាក់ដឹកនាំយើង បន្តសាមគ្គីភាព កុំចាញ់កលបច្ចាមិត្ត ធ្វើយ៉ាងណាទប់និងទាញសភាពការណ៍ឱ្យមកប្រក្រតីសិន ដោយប្រើនយោបាយអត់ធ្មត់ ការទូត និងច្បាប់។ យើងក៏មិនភ្លេចយកឱកាសនេះ ពង្រឹងសមត្ថភាពផលិតផលក្នុងស្រុកយើងដែរ។ បន្ទាប់មក យើងអាចប្រើសិទ្ធិជាអត្តនោម័តរៀងៗខ្លួន ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកតាមមនសិការចុះ!»។

លោកបណ្ឌិត ទូច សុឃៈ ថា ៖ ✍️យើងនឹងកត់ត្រាគ្រប់រឿងរ៉ាវនៃការឈ្លានពានរបស់ថៃ ក្នុងសៀវភៅ«កម្ពុជាឈ្នះថៃសម័យតេជោធិបតី» ទុកសិក្សាស្រាវជ្រាវសម្រាប់អ្នកជំនាន់ក្រោយ និងជាមេរៀនពិសោធន៍ ធ្វើជាមូលដ្ឋានពង្រីកយុទ្ធសាស្ត្រតទល់នឹងបច្ចាមិត្តនាពេលណាៗទៀត៕ ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print