សម្ដេចតេជោ «ក្រៅពីរឿងសេដ្ឋកិច្ច នៅមានរឿងសំខាន់មួយទៀត គឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាម៉េរិកតែម្តង ដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាម៉េរិកតែម្តង

ចែករំលែក៖

ភ្នំពេញ​ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា ៖ សម្ដេចតេជោ «ក្រៅពីរឿងសេដ្ឋកិច្ច នៅមានរឿងសំខាន់មួយទៀត គឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាម៉េរិកតែម្តង ដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាម៉េរិកតែម្តង។ សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ។ សូម្បីតែ ក្រុមហ៊ុនថៃដែលកំពុងវិនិយោគនៅកម្ពុជា ក៏យើងត្រូវ

ខិតខំរក្សា ដើម្បីជាប្រយោជន៍របស់យើងដែរ»។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ  បន្តថា ៖ ✍️យើងនឹងកត់ត្រាគ្រប់រឿងរ៉ាវនៃការឈ្លានរបស់ថៃ ក្នុងសៀវភៅ«កម្ពុជាឈ្នះថៃសម័យតេជោធិបតី» ទុកសិក្សាស្រាវជ្រាវសម្រាប់អ្នកជំនាន់ក្រោយ និងជាមេរៀនពិសោធន៍ ធ្វើជាមូលដ្ឋានពង្រីកយុទ្ធសាស្ត្រតទល់នឹងបច្ចាមិត្តនាពេលណាៗទៀត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print