លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖ 

១- ទោះលោកអាល់ហ្វារ៉ូត្រូវសៀមនិយាយវាយប្រហារលើលោកយ៉ាងណា = ក៏លោកអាល់ហ្វារ៉ូបានផ្សាយពីអំពើយង់ឃ្នងរបស់សៀមរួចហើយ ហើយមានមនុស្សរាប់លាននាក់បានមើលរួចហើយ។

២- សម្រាប់លោកអាល់ហ្វារ៉ូមិនសំខាន់បានជាន់ដីសៀមទេ = បញ្ហាសំខាន់គឺលោកបានផ្សាយពីការពិតដែលកើតឡើងនៅកម្ពុជាដែលបានទទួលរងឈ្លានពានពីសៀម ។

៣- ក្រោយកិច្ចឈប់បាញ់តាំងពីថ្ងៃទី២៨កក្កដា២៥មកចំណុចវិជ្ជមានជាច្រើនកើតមានឡើងរវាងភាគីកម្ពុជានិងថៃ = តែនៅមានចំណុចអវិជ្ជមានជាច្រើនកើតឡើងដោយសារភាគីសៀមនិយាយផ្សេង ឯការអនុវត្តគឺផ្សឹង?

៤- រឿងអីកម្ពុជាត្រូវដកទ័ពចេញពីព្រំដែន = មានតែសៀមទេដែលត្រូវដកទ័ពចេញពីព្រំដែន?

៥- បើចង់ដឹងព្រំដែននៅត្រឹមណា = មានតែសៀមយល់ព្រមទៅតុលាការយុត្តិធម៌អន្តរជាតិ។

៦- នៅពេលដែលតុលាកាអន្តរជាតិកកាត់ក្តីហើយ = ខ្សែរព្រំដែនគឺច្បាស់លាស់និងពិតប្រាកដ ។

៧- នៅពេលមានបង្គោលព្រំដែនច្បាស់លាស់ហើយ = វិវាទលើបញ្ហាព្រំដែនរវាងប្រទេសទាំង២នឹងលែងមានទៀតហើយ។

៨- បើយើងធ្វើពហិការមិនប្រើកូកាកូឡាគួរពហិកាជាមួយកូកាផលិតនៅថៃបានហើយ = ឯកូកាផលិតនៅកម្ពុជាយើងគ្មានហេតុផលអីត្រូវធ្វើពហិកាទេព្រោះវាប៉ះពាល់ដល់ចំណូលពលករខ្មែរនិងសេដ្ឋកិច្ចជាតិយើង?

៩- បើខ្មែរពិតជាចាប់បានចោរសៀមមែន = គួរទុកបង្ហាញអន្តរជាតិឲ្យដឹងពីទំពើទុច្ចរិតរបស់វា។

១០- នៅទីបំផុតខ្លឹមសារព័ត៌មានពិតពីកម្ពុជាបានដឹងដល់លោកប្រធានាធិបតីត្រាំហើយ =  ប្រជាជនកម្ពុជាដែលរងគ្រោះដោយទាហ៊ានសៀមមានសង្ឃឹមយ៉ាងរឹងមាំលើលោកត្រាំក្នុងការរកយុត្តិធម៌ឲ្យខ្លួន៕

ប្រភព ៖ សុខ ឥសាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print