កំលាំងសមត្ថកិច្ចនគរបាល​ ចាប់ខ្លួនជនសង្ស័យ០១​នាក់​ នៅភូមិត្រយឹង​ ឃុំពេីក​ ស្រុកអង្គស្នួល​

ចែករំលែក៖

ខេត្តកណ្តាល​​៖ នៅថ្ងៃទី១៩ ខែសីហា​  ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយនិងជួញ ដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រយឹង​ ឃុំពេីក​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ទំនាក់ ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងបញ្ជារកម្លាំងជំនាញដោយមានការ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី គង់ ស៉ីដន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកអធិការ​ វរសេនីយ៍ឯក​ មាន សំណាង បើកប្រតិបត្តិការបង្ក្រាបករណីនេះ​ និងបានឃាត់ខ្លួនជនសង្ស័យសរុប ០១នាក់។

វត្ថុតាងចាប់យក-ទូរស័ព្ទដៃ០១គ្រឿង​ ម៉ាកOPPOពណ៌ ខ្មៅនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ 

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print