សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ជាង ៨០ម៉ឺនដុល្លារ ដល់ជនស៉ីវិល ដែលរងផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ!

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មការអឺរ៉ុប ចេញសេចក្តីប្រកាសព័ត៌មាន ! សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ៧០ ម៉ឺនអឺរ៉ូ ដល់ជនស៊ីវិលដែលរងផល ប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។

សហភាពអឺរ៉ុបនឹងផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៧០ ម៉ឺនអឺរ៉ូ (ប្រមាណ ៨១៦,០០០ ដុល្លារសហរដ្ឋអាមេរិក) ដើម្បីគាំទ្រដល់ជំនួយមនុស្សធម៌ជាបន្ទាន់មួយជូនចំពោះជនភៀសសឹកដែលទទួល រងផលប៉ះពាល់ដោយសារការកើនឡើងនៃជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ជំនួយមនុស្សធម៌នេះ នឹងត្រូវបានប្រើប្រាស់ដើម្បីជួយគាំទ្រសហគមន៍នានាដែលរងផលប៉ះពាល់ ខ្លាំងបំផុតដោយសារជម្លោះដែលបានបណ្តាលឱ្យមានការជម្លៀសខ្លួន និងផ្លាស់ទីលំនៅ។ អាទិភាពបន្ទាន់នៃ ជំនួយរបស់សហភាពអឺរ៉ុបនឹងផ្តោតលើការឧត្ថម្ភថវិកាសម្រាប់ពហុបំណង ការគាំទ្រផ្នែកស្មារតីនិងសុខភាព ផ្លូវចិត្ត ព្រមទាំងការអង្កេតតាមដានការផ្លាស់ទីលំនៅសំរាប់រយៈពេល ៦ ខែ។

មូលនិធិមនុស្សធម៌ជាបន្ទាន់នេះនឹងបំពេញបន្ថែមលើគម្រោងនានាដែលកំពុងអនុវត្តតាមរយៈដៃគូ អង្គការនៅក្នុងតំបន់។ កាលពីដើមឆ្នាំនេះសហភាពអឺរ៉ុបបានបែងចែកថវិកាចំនួន ៧៦ លានអឺរ៉ូជាជំនួយ មនុស្សធម៌ដើម្បីដោះស្រាយតម្រូវការរបស់ប្រជាជនដែលរងផលប៉ះពាល់ដោយវិបត្តិចម្បងៗនៅតំបន់អាស៊ី ខាងត្បូង និងអាស៊ីអាគ្នេយ៍។

រាល់ជំនួយអន្តរាគមន៍របស់សហភាពអឺរ៉ុបគឺផ្អែកទៅលើការវាយតម្លៃតម្រូវការជាក់ស្តែងយ៉ាងល្អិត ល្អន់ ហើយជំនួយមនុស្សធម៌ទាំងនេះត្រូវបានផ្តល់ជូនដោយការអនុលោមយ៉ាងពេញលេញទៅតាមគោល ការណ៍មនុស្សជាតិ ភាពមិនលំអៀង ភាពអព្យាក្រឹត និងឯករាជ្យភាព៕

ដោយ ៖ សិលា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print