នគរបាលចាប់ខ្លួនជនសង្ស័យ២នាក់ ស្ថិតនៅចំណុច ខណ្ឌឫស្សីកែវ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿង ញៀន និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ស្ថិតនៅចំណុចខណ្ឌឫស្សីកែវ ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទ “រក្សាទុក និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចវត្តញាណរង្សី ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ា វុត្ថា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន) និងបានសួរចម្លើយរកបក្ខពួក្ខរហូត ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ សេង សុមីឡា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន) នៅចំណុចបន្ទប់ជួល ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចំពោះវត្ថុតាងចាប់យក ក្រាមពណ៌សក្នុងបំពង់កែវចំនួន០១ ដែលជនសង្ស័យកំពុងធ្វើសកម្មភាពប្រើប្រាស់។

បច្ចុប្បន្នជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print