បេីករថយន្តគេចពីឡាំប្រឺតាជ្រុលឡេីងខឿនពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរសជន​ជាតិ​ចិន​ម្នាក់​បេីក​រថយន្ដ​ គេចពីឡាំប្រឺតាក៏ជ្រុលចង្កូតទៅបុកឡេីងខឿនច្បារពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាត។ ហេតុ​ការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​១:៤៥នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០២៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង​ កែង​ផ្លូវ​៥០ម៉ែត្រ​(ស្តុប​ទួល​ពង្រ)​ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់បានបេីករថយន្តAlphat ពណ៌ខ្មៅ​
ពាក់​ផ្លាក​លេខ​ កម្ពុជា​ HLH.9680 បេីក​គេច​ពី​ឡាំប្រឺតាមួយគ្រឿង​ ក៏​បាន​ជ្រុល​បុក​ឡេីង​ខឿន​សួន​ច្បារ​ពុះ​ចែក​ផ្លូវ​បណ្ដាល​ឱ្យរងការ​ខូចខាត​ តែមិនមានមនុស្សរងរបួសនោះទេ។
ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​ ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print